ទីបំផុត! រកឃើញម្ចាស់ខ្សែក្រវាត់ អំបោះឆៅគុនខ្មែរប៊ូសស្រ្តងលើកដំបូងហើយ!

(ភ្នំពេញ)៖ កីឡាករគុនខ្មែរ២រូប គឺកីឡាករម៉ឺន មេឃា និងធឿន ធារ៉ា ក្លាយជាម្ចាស់ខ្សែក្រវាត់អំបោះឆៅគុនខ្មែរប៊ូសស្រ្តងមុនគេបង្អស់ ក្នុងប្រវត្តិសាស្រ្តគុនខ្មែរកក្រើកសង្វ្រៀនមូលប៊ូសស្រ្តង ដោយផ្ដួលជើងខ្លាំងរុស្សី និងជប៉ុន ធ្វើឱ្យបរទេសទូទាំងពិភពលោកលាន់មាត់សរសើរ កោតខ្លាចគុនខ្មែរស្ទើរគ្រប់ៗគ្នា។

Boostrong King of The Ring Kun Khmer ដែលរៀបចំនៅកោះពេជ្រ កាលពីថ្ងៃសុក្រ ទី១៤កន្លងទៅប្រជុំទៅដោយជើងខ្លាំងគុនខ្មែរ និងបរទេស ក្នុងនោះបេក្ខភាពដណ្តើមខ្សែក្រវាត់អំបោះឆៅគុនខ្មែរប៊ូសស្រ្តងម៉ឺន មេឃា បានផ្តួលកីឡាករជប៉ុន កេនតា អោយសន្លប់ធំត្រឹមទឹកទី២ ចំណែកអ្នកលេងពូថៅដៃធឿន ធារ៉ា បានយកឈ្នះម្ចាស់ជើងឯក១៤ស្ថាប័នរបស់រុស្សីត្រឹមទឹកទី៣។

ទោះយ៉ាងណា សូមអបអរសាទរកីឡាករគុនខ្មែរ ធឿន ធារ៉ា ម្ចាស់ឡាន Ganzberg និងកីឡាករគុនខ្មែរ ម៉ឺន មេឃា ទទួលជ័យជម្នះក្លាយជាស្ដេចត្រាញ់ ខ្សែក្រវាត់អំបោះឆៅគុនខ្មែរ «Boostrong King of The Ring KunKhmer» មុនគេក្នុងប្រវត្តិសាស្ត្រគុនខ្មែរ កាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅមុខមហោស្រពទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ។

ប៊ូសស្រ្តង ជាក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងមុនគេបង្អស់ ហ៊ានបង្កើតមហាព្រឹត្តិការណ៍ដ៏ធំកក្រើកនេះ «Boostrong King of The Ring Kun Khmer» ដាក់ខ្សែក្រវាត់អំបោះឆៅគុនខ្មែរ ម្ដង២ខ្សែ ឱ្យកីឡាករគុនខ្មែរខ្លាំងៗប្រកួតដណ្ដើមយក និងជួយផ្សព្វផ្សាយភាពខ្លាំងដ៏អស្ចារ្យនៃក្បាច់គុនខ្មែរលក្ខណៈអំបោះឆៅពាសពេញពិភពលោក។ ប៊ូសស្រ្តងជួយគុនខ្មែរ ស្រលាញ់គុនខ្មែរ ញុំាប៊ូសស្រ្តង!៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds