អ្នកវិភាគនៅកម្ពុជា៖ របាយការណ៍របស់អង្គការសង់ត្រាល់ មិនឆ្លុះបញ្ចាំងពីការពិតដោយការសិក្សាមានភាពលម្អៀង និងគ្មានភាពតំណាង

ភ្នំពេញ៖ អ្នកស្រាវជ្រាវបញ្ហាសង្គម និងអ្នកវិភាគនៅកម្ពុជា អះអាងថារបាយការណ៍របស់អង្គការសង់ត្រាល់ មិនឆ្លុះបញ្ចាំងពីការពិតនៃវិស័យការងារនៅកម្ពុជាឡើយ ដោយសារការស្រាវជ្រាវ និងជួបសម្ភាសន៍សហជីពបានចំនួនតិចពេកដែលគ្មានភាពតំណាងគ្រប់គ្រាន់ និងមានចិរិតលម្អៀង។

លោកបណ្ឌិតឈត ប៊ុនថង អ្នកទស្សន:វិជ្ជា និងជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា របាយការណ៍របស់អង្គការសង់ត្រាល់ដែលសម្ភាសន៍ត្រឹមអ្នកតំណាងសហជីព១០មិនអាចមានភាពតំណាងឱ្យសហជីព៦ពាន់នៅកម្ពុជាឡើយ។ លោកបណ្ឌិតថា «ធម្មតាការអះអាង ឬក៏របាយការណ៍មួយ បើសិនជាមានការស្រាវជ្រាវល្អិតល្អន់វាគ្រាន់បើបន្តិច បើសិនជាតិចហើយស្រាវជ្រាវមិនបានល្អិតល្អន់ទៀត ឬមួយក៏មានទំនោរទៅរកនយោយបាយ ឬទស្សនៈណាមួយទៀត អាហ្នឹងធ្វើឱ្យកាន់តែឃ្លាតពីការពិត ឃ្លាតពីសច្ចភាពហើយ»។

ដោយឡែក លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានមើលឃើញថា របាយការណ៍របស់សង់ត្រាល់ធ្វើឡើងទៅតាមចំណុចដែលខ្លួនចង់បានដោយមិនបានបង្ហាញពីទិដ្ឋភាពទាំងមូលនៃស្ថានភាពសហជីពនៅកម្ពុជាដែលធ្វើឱ្យគ្រប់ភាគីមិនអាចទទួលយកបាន។

លោកបណ្ឌិត យង់ ពៅ «យើងមិនអាចប្រើទម្រង់ផ្សេងគ្នា ហើយចេញរបាយការណ៍ផ្សេងគ្នា តាមមុំនីមួយៗដែលខ្លួនចង់បាន ហើយទៅជាដាក់បន្ទុកទៅដល់សង្គមការងារ ទៅដល់ការងារសហជីពនៅកម្ពុជា ដែលមើលទៅវាប៉ះពាល់រូបថតនយោបាយទៅវិញ»

សម្រាប់លោកបណ្ឌិត មុនចេញរបាយការណ៍អង្គការសង់ត្រាល់ គួរតែមានការផ្ទៀងផ្ទាត់ផ្គូផ្គងគ្នា អំពីចំណុចខ្វះខាត និងចំណុចដែលត្រូវបំពេញបន្ថែម ដើម្បីឱ្យរបាយការណ៍ដែលចេញទៅអាចទទួលយកបានទាំងអស់គ្នា ហើយមានគុណតម្លៃសម្រាប់ទាំងអស់គ្នា ព្រមទាំងមានស្ថេរភាពក្នុងវិស័យពលកម្ម រោងចក្រនៅកម្ពុជាដែលមានគុណតម្លៃក្នុងការទាក់ទាញវិនិយោគសម្រាប់កម្ពុជា និងធានាស្ថេរភាពទាំងឡាយនៃសណ្តាប់ធ្នាប់សង្គម និងការវិនិយោគជាដើមផងដែរ”។

សូមបញ្ជាក់ថា អង្គការសង់ត្រាល់ បានចេញផ្សាយរបាយការណ៍មួយ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ដែលបានសម្ភាសន៍តំណាងសហជីពមកពីកន្លែងការងារចំនួនតែ១០ក្នុងចំណោមកន្លែងការងារចំនួន ១៤ ហើយវាយតម្លៃលើស្ថានភាពសហជីពនៅកម្ពុជាទាំងមូល និងបានយកទៅវាយប្រហាទៅលើរបាយការណ៍ភាពអនុលោមតាមច្បាប់នៃកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា(BFC) របស់អង្គការអន្តរជាតិខាងការងារ (ILO)។

គួរបញ្ចាក់ថា របាយការណ៍នៃកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា(BFC) ដែលត្រូវបានផលិតដោយអង្គការ ILO គឺជារបាយការណ៍មានទម្ងន់ និងភាពគួរជាទីជឿជាក់យ៉ាងខ្លាំងនៅក្នុងសង្វៀនសហជីព។

ក្នុងនាមជាផ្នែកមួយនៃកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា របស់អង្គការអន្តរជាតិខាងការងារ (ILO) សកម្មភាពស្នូលមួយរបស់ BFC គឺធ្វើការពិនិត្យលើភាពអនុលោមតាមច្បាប់របស់រោងចក្រវាយនភណ្ឌសម្រាប់ការនាំចេញធៀបជាមួយស្ដង់ដាការងារអន្តរជាតិដើម្បីផ្ដល់ជាមូលដ្ឋានព័ត៌មានសម្រាប់ម៉ាកយីហោ និងអ្នកបញ្ជាទិញស្ដីពីលក្ខខណ្ឌការងារនៅក្នុងរោងចក្រនីមួយៗ។ បច្ចុប្បន្ន BFC វាយតម្លៃលើលក្ខខណ្ឌការងារក្នុងរោងចក្រចំនួន ៧០៣ រោងចក្រនៅទូទាំងប្រទេសកម្ពុជាដែលជួលកម្មករនិយោជិតប្រមាណ ៦៥១ ០០០ នាក់ឱ្យធ្វើការងារ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds