ក្រុមការងាររួមជាមួយអាជ្ញាធរមូលដ្ឋានស្រុកអូររាំងឪ និងអង្គការ STEM Cambodia អនុវត្តយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ក្នុងមូលដ្ឋានឃុំមៀន

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សិស្សនុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ និងអង្គការ STEM Cambodia បានចុះអនុវត្តយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ក្នុងមូលដ្ឋានឃុំមៀន ស្រុកអូររាំងឪ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤។

យុទ្ធនាការនេះមានការចូលរួមដោយ លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ ឯកឧត្តម ទូច ភាព អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន លោកស្រី អ៊ាង វិជ្ជនី ដឺណេ ប្រធានអង្គការស្ទែម តំណាងរដ្ឋបាលស្រុកអូររាំងឪ ក្រុមប្រឹក្សាឃុំ លោក លោកស្រីក្រុមការងារក្រសួងបរិស្ថាន ក្រុមការងារអង្គការស្ទែម អ្នកចូលរួមប្រមាណ ៣០០នាក់ បានជួបជុំគ្នាធ្វើប្តេជ្ញាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមរយៈយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលនៅពេលនេះអ្នកចូលរួមទាំងអស់ បានចេញតាមខ្នងផ្ទះប្រជាពលរដ្ឋ តាមដងផ្លូវ នៅតាមមូលដ្ឋានភូមិនានា ក្នុងឃុំមៀន ដើម្បីធ្វើការប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក។

លោកជំទាវ មាស ច័ន្ទធីតា បានថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ ជាពិសេសអង្គការស្ទែម ដែលបានចូលរួមជំរុញឱ្យការផ្សព្វផ្សាយ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» កាន់តែមានភាពផុលផុស និងអាចកៀរគរការចូលរួមកាន់តែច្រើន ដើម្បីកម្ពុជាឆ្ពោះទៅរកភាពស្អាតបានយ៉ាងឆាប់រហ័ស៕May be an image of 5 people and treeMay be an image of 5 people, tree and textMay be an image of 5 people and text that says 'po6 Eco Hero Clean-Up EcoHeroClean-Up -Up យុទ្ធនាការ "កម្ពុជាស្អាត ខ្មែរធ្វើបាន" "Clean Cambodia! Khmer Can CombodiatKhmerCanDor™ Do!" OSTEAM'May be an image of 9 peopleMay be an image of 5 people, slow loris, tree and text

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds