ជនសង្ស័យដែលផ្ទុះអាវុធ ពេលសមត្ថកិច្ចចុះបង្ក្រាបគ្រឿងញៀននៅជិតផ្សាសាន់ហាន់បានបាញ់សម្លាប់ខ្លួនឯង នៅក្នុងបន្ទប់លាក់ខ្លួន
កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន កំពុងចុះបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនដោយបានផ្ទុះអាវុធជាច្រើនគ្រាប់ ពេលនេះជនសង្ស័យគ្រឿងញៀនបានបាញ់សម្លាប់ខ្លួនឯង នៅក្នុងបន្ទប់លាក់ខ្លួន។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ចំណុចនៅក្បែរប្រឡាយទួលសង្កែ ម្តុំផ្សារសាំហាន់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ការបាញ់សម្លាប់ខ្លួនឯង នៅក្នុងបន្ទប់លាក់ខ្លួន បន្ទាប់ពីកម្លាំងសមត្ថកិច្ចឡោមព័ទ្ធជិត កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគបាលជាតិ បើកប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន នៅក្បែរផ្សារសាហាន់ ក្រុមជនសង្ស័យមានអាវុធ បាញ់តដៃមកលើសមត្ថកិច្ចជាច្រើនគ្រាប់ តែសមត្ថកិច្ចមិនទាន់ផ្ទុះអាវុធនៅឡើយទេ៕
+3
Like
Comment