យុវជនកម្ពុជាម្នាក់នឹងធ្វើដំណើរដោយជិះកង់ពីកម្ពុជា ទៅកាន់អឺរ៉ុបដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យចំនួន២

(ភ្នំពេញ)៖ អ្នកបង្កើតមាតិការ និងជាអ្នកចូលចិត្តជិះកង់ផ្សងព្រេងផ្លូវឆ្ងាយ យុវជនកម្ពុជា លោក ទីវ តារិទ្ធិ បានសម្រេចចិត្តទៅតាមក្តីស្រម៉ៃរបស់ខ្លួ នៅក្នុងការបង្កើតកម្មវិធី “ជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប”។ ក្នុងបេសកកម្មនេះដែរ និងធ្វើដំណើរច្រើនទីកន្លែងដោយចំណាយពេលធ្វើដំណើរឆ្លងកាត់លើសពី២៥ប្រទេស ដោយនិងចំណាយពេលយូរគឺមួយឆ្នាំពេញ ក្នុងគោលបំណងនៃការធ្វើដំណើរនេះ ដើម្បីធ្វើការរៃអង្គាសប្រាក់ អោយបានយ៉ាងតិច២៥ ម៉ឺនដុល្លារ ទៅជួយដល់កុមារកម្ពុជា នៅមន្ទីរពេទ្យចំនួន២ គឺមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។

ថ្លែងក្នុងសន្និសិទសារព័ត៌មានផ្សព្វផ្សាយពី «កម្មវិធី ជិះកង់ដើម្បីកុមារកម្ពុជាពីប្រទេសកម្ពុជាទៅទ្វីបអឺរ៉ុប» នៅរសៀលថ្ងៃ ទី០៣ ខែមិថុនា ឆ្នាំ២០២៤ លោក ទីវ តារារិទ្ធិ បានអោយដឹងថា មកដល់ពេលនេះ លោកបានធ្វើការជិះកងអស់រយៈពេល៦ឆ្នាំហើយចាប់ពីឆ្នាំ២០១៧ មក ដោយយុវជនរូបនេះ បានធ្វើដំណើរទៅកន្លែងជាច្រើន ដែលអស្ចារ្យ ជាពិសេសនៅក្នុងប្រទេសកម្ពុជា ដោយបានធ្វើដំណើរផ្សងព្រេងចូលទៅតំបន់ព្រៃជ្រៅៗ ដាច់ស្រយាល ហើយបានឃើញអំពីទិដ្ឋភាពជាក់ស្តែងនៃប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែយើងនៅខ្វះខាតមន្ទីរពេទ្យ សាលារៀន ថ្នាំសង្កូវ និងអាហារមួយចំនួនផងដែរ។ យុវជនរូបនេះ បញ្ជាក់បន្ថែមថាចាប់តាំងពីពេលនោះមករូបលោកមានបំណងប្រាថ្នាចង់ធ្វើអ្វីមួយឱ្យបានជាអត្ថប្រយោជន៍ ក៏ដូចជាឱកាសនៅក្នុងការចូលរួមចំណែកនៅក្នុងការជួយអភិវឌ្ឍនសង្គម។

លោកបញ្ចាក់ថា «ដោយមានបទពិសោធន៍នៅក្នុងការជិះកង់ឆ្លងប្រទេស ដោយនៅចុងឆ្នាំ២០១៨ បានធ្វើដំណើរទៅដល់ខេត្តឈៀងម៉ៃ ប្រទេសថៃ ដោយទទួលបានបទពិសោធន៍យ៉ាងច្រើននៅក្នុងការធ្វើដំណើរនេះ ជាពិសេសនោះគឺការផលិតជាមាតិកាវីដេអូឯកសារ ដើម្បីបង្ហាញអំពីតំបន់ធនធានធម្មជាតិ ដអស្ចារ្យ វប្បធម៌ ប្រពៃណី ការរស់នៅ យើង ក៏ដូចជាប្រជាជននៅក្នុងតំបន់អាស៊ាន»។

លោកបន្តថា កាលពីឆ្នាំ២០២៣ កន្លងទៅនេះ លោកបានធ្វើដំណើរជិះកង់ឆ្លងប្រទេស ដោបានធ្វើដំណើរទៅកាន់ភូមិភាគអាស៊ី អាគ្នេយ៍ ដោយឆ្លងកាត់៦ប្រទេស រហូតដល់ព្រុំដែលប្រទេសភូមាផងដែរ។ ដើម្បីធ្វើសកម្មភាពមនុស្សធម៌តាមរយៈការជិះកង់ ប្រមូលមូលនិធិថវិកាដើម្បជួយកុមារកម្ពុជា។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ពីការគាំទ្រចំពោះសកម្មភាពមនុស្សធម៌ របស់យុវជនកម្ពុជា ទីវ តារារិទ្ធិ នេះ គឺដោយយល់ឃើញថាជាសកម្មភាពមនុស្សធម៌មួយ យ៉ាងមានសារៈសំខាន់ ខណៈដែលប្រទេសកម្ពុជារបស់យើងបាននិងកំពុងតែយកចិត្តទុកដាក់ខ្ពស់ទៅលើសិទ្ធិកុមារ ទៅនិងសុខុមាលភាពកុមារ ក៏ដូចជាទារក។ «សកម្មភាព របស់យុវជន ទីវ តារារិទ្ធិ ដែលជិះកង់ធ្វើសកម្មភាពមនុស្សធម៌នេះ និងចាប់ផ្តើមនៅក្នុងខែមិថុនា នេះ ហើយតាមការគ្រោងទុក គឺនិងឆ្លងកាត់ចំនួន២៥ប្រទេស ស្របពេលដែលជិះកង់នោះ ក៏និងមានទង់ជាតិរបស់ប្រទេសកម្ពុជា ឆ្លងកាត់ទៅតាមបណ្តាប្រទេសផ្សេងៗ។ នេះគឺជាការបង្ហាញពីមោទនភាព ក្នុងនាមជាជនជាតិខ្មែរម្នាក់ ដែលបានផ្សព្វផ្សាយអំពីប្រទេសរបស់ខ្លួន តាមរយៈ មនុស្សធម៌របស់ខ្លួនដែរ ហើយអ្វីដែលយុវជន តារិទ្ធិ ធ្វើគឺដើម្បីប្រមូលថវិកា ជួយគាំទ្រទៅដល់កុមារ តាមរយៈ មន្ទីរពេទ្យចំនួនពីរ គឺមន្ទីរគន្ទបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្រ្តា។

ជាមួយគ្នានេះដែរឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានធ្វើការស្នើសុំដល់ក្រុមហ៊ុន សហគ្រាស សប្បុរជន បងប្អូនប្រជាជនក្នុង និងក្រៅប្រទេស ចូលរួមគាំទ្រ និងបរិច្ចាកថវិកាជួយដល់កុមារកម្ពុជា តាមរយៈកម្មវិធីជិះកង់សប្បុរសធម៌ “Travel with Rith – Travel the World by Bicycle” ដើម្បីរៃអង្គាសថវិកាសម្រាប់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលមានកុមារយ៉ាងច្រើនកំពុងសម្រាកព្យាបាលជំងឺ,។

ចំណែកលោកលោក ឃាន តួក ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផា បានបញ្ជាក់ថា មន្ទីរពេទ្យបានដាក់ដំណើរឡើងវិញនៅឆ្នាំ១៩៩២ រហូតដល់ពេលនេះ មានរយៈពេលជាង៣០ឆ្នាំ ហើយនិងស្រ្តីមានផ្ទៃពោះឆ្លងទន្លេសរុបជាង២៣លានករណី ខណៈដែលបានព្យាបាលជំងឺបេះដូងចំហបានជាង៨ពាន់ករណី សំរាប់ការចំណាយថវិកាជាប្រចាំឆ្នាំរបស់មន្ទីរពេទ្យគន្ធបុប្ផបាមានប្រមានចាប់ពី៤០ទៅ៤៥លានដុល្លារ នៅក្នុងមួយឆ្នាំៗ បើគិតជាការចំណាយប្រចាំថ្ងៃវិញគឺមួយថ្ងៃស្មើរនិង១២ម៉ឺនដុល្លារ សំរាប់មន្ទីរពេទ្យគន្ទបុប្ផាទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប។

គូរបញ្ជាក់ថា នេះជាការជិះកង់លើកដំបូងរបស់ លោក ទីវ តារារិទ្ធិ ទៅកាន់ទ្វីបអឺរ៉ុប ក្រោយការជិះកង់ជុំវិញតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានបញ្ចប់កាលពីឆ្នាំ២០២៣កន្លងទៅនេះ។ លោក ទីវ តារារិទ្ធិ នឹងចាប់ផ្តើម ដំណើរជិះកង់រៃអង្គាសថវិកាខាងលើ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ដោយចាប់ផ្តើមពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប នៅវេលាម៉ោង៦:០០នាទីព្រឹក៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds