រដ្ឋមន្ត្រីការងារ អញ្ជើញទៅទស្សនកិច្ចពីរថ្ងៃនៅសឹង្ហបូរី តបតាមការអញ្ជើញពីប្រមុខការទូតសឹង្ហបូរី
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសសឹង្ហបុរី តាមការអញ្ជើញរបស់ឯកឧត្តមបណ្ឌិត Vivian Balankrishnan រដ្ឋមន្រ្តីការបរទេសនៃប្រទេសសឹង្ហបុរី នៅក្នុងកម្មវិធី S R Nathan Fellowship ធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។
ឯកឧត្តម ហេង សួរ នឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងរដ្ឋមន្រ្តីក្រសួងការបរទេស រដ្ឋមន្រ្តីក្រសួងការងារ និងរដ្ឋមន្រ្តីក្រសួងអប់រំ របស់ប្រទេសសឹង្ហបុរី អំឡុងពេលនៃដំណើរទស្សនកិច្ចនេះ៕