សមត្ថកិច្ចចាប់ជនសង្ស័យបានហើយ ករណីកាប់សម្លាប់ម្ចាស់បំណុលនៅស្រុកស្អាង

កណ្តាល ៖ ដោយអនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមានកិច្ចសហការរវាងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវបង្រ្កាបជនសង្ស័យ “ករណីឃាតកម្ម” ដែលបានប្រព្រឹត្តនៅស្រុកស្អាង ។
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៣៖០៣នាទី កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឡុង ឈាវ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងដែក នៅចំណុចខាងជើងរង្វង់មូលប្រម៉ោយ ស្ថិតនៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ដែលបានប្រព្រឹត្តករណីឃាតកម្មកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៥៖៣០នាទីល្ងាច នៅភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល (រត់គេចខ្លួនមកស្រុកវាលវែង)។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds