ប្រធានាធិបតីអ៉ីរ៉ង់ និងរដ្ឋមន្ត្រីការបរទេសរបស់លោក ស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ

(ឌូបៃ)៖ មន្ត្រីអ៉ីរ៉ង់ម្នាក់ ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេសរបស់លោក បានទទួលមរណភាពហើយ បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់លោកបានធ្លាក់ នៅពេល ហោះឆ្លងកាត់តំបន់ព្រៃភ្នំមួយស្ថិតនៅក្បែរតំបន់ព្រំដែនជាមួយអាស៊ែបៃហ្សង់ កាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភា។

ឧទ្ធម្ភាគចក្របានដឹកប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amirabdollahian អភិបាលខេត្ត East Azerbaijan លោក Malek Rahmati និងលោក Ayatollah Mohammad Ali Ale-Hashem ជាតំណាងរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ប្រចាំខេត្ត East Azerbaijan។

លោក រ៉ៃស៊ី និងក្រុមមន្ត្រីអមដំណើររូបលោកបានធ្វើដំណើរត្រឡប់មកពីធ្វើ ទស្សនកិច្ចនៅឯតំបន់ព្រំដែនអ៉ីរ៉ង់ជាមួយ អាស៊ែបៃហ្សង់កាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមសម្ពោធ ទំនប់ទឹកមួយកន្លែងជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev។ ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ IRNA បានឱ្យដឹងទៀតថាឧទ្ធម្ភាគចក្រដែលលោក រ៉ៃស៊ី ជិះគឺជា ឧទ្ធម្ភាគចក្រប្រភេទ Bell 212 ផលិតដោយសហរដ្ឋអាមេរិក រីឯមូលហេតុ ធ្លាក់ត្រូវបានអះអាងជាបឋមថាមកពីអាកាសធាតុអាក្រក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds