ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់៖ មិនមានសញ្ញានៃអ្នករស់រានមានជីវិត ក្នុងឧទ្ធម្ភាគចក្ររបស់លោកប្រធានាធិបតី Raisi ដែលធ្លាក់នោះទេ

លោក ប្រធានាធិបតីអ៊ីរ៉ង់ អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) និងរដ្ឋមន្ត្រីការបរទេសរបស់លោក ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ដោយសន្មត់ថាបានស្លាប់ បន្ទាប់ពីក្រុមក្រុមអ្នកជួយសង្គ្រោះបានរកឃើញថា គ្មានអ្នកនៅរស់រានមានជីវិតទេ នៅកន្លែងកើតហេតុនៃឧទ្ធម្ភាគចក្រដែលបានធ្លាក់លើតំបន់ភ្នំក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី ១៩ ខែឧសភាចុងសប្ដាហ៍នេះ។

មន្ត្រីអ៊ីរ៉ង់មួយរូបបាននិយាយដោយសុំមិនបញ្ចេញឈ្មោះ ថា ឧទ្ធម្ភាគចក្ររបស់លោកប្រធានាធិបតី Raisi ត្រូវបានឆេះទាំងស្រុងនៅក្នុងការធ្លាក់នោះ ជាអកុសល គេបារម្ភថា អ្នកដំណើរទាំងអស់បានស្លាប់ហើយ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បាននិយាយថា ឧទ្ធម្ភាគចក្របានព្យាយាមចុះចតយ៉ាងលំបាកនៅជិតទីក្រុង តាប្រ៊ីស (Tabriz) ភាគពាយព្យរបស់ប្រទេសនេះ។ ក្រុមអ្នកជួយសង្គ្រោះបានធ្វើការអស់រយៈពេលជាង១២ម៉ោង ខណៈពេលមានចុះអ័ព្ទក្រាស់ និងសីតុណ្ហភាពត្រជាក់។

ប្រមុខអឌ្ឍចន្ទក្រហមរបស់អ៉ីរ៉ង់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅថ្ងៃចន្ទ ទី២០ ខែឧសភានេះថា ក្រុមអ្នកជួយសង្រ្គោះបានរកឃើញឧទ្ធម្ភាគចក្រ របស់លោកប្រធានាធិបតី Ebrahim Raisi ហើយ។ ប៉ុន្តែ ខាងអឌ្ឍចន្ទក្រហមរបស់អ៉ីរ៉ង់ មិនបានផ្ដល់ព័ត៌មានលម្អិតថាតើលោកប្រធានាធិបតី និងអ្នករួមដំណើរជាមួយលោកនៅរស់រានមានជីវិតដែរ ឬក៏យ៉ាងណានោះទេ?

ប្រមុខអឌ្ឍចន្ទក្រហមរបស់អ៉ីរ៉ង់ លោក Pirhossein Koolivand បានគូសបញ្ជាក់ដូច្នេះថា «ឧទ្ធម្ភាគចក្រត្រូវបានរកឃើញហើយ។ ឥលូវ យើងកំពុងឆ្ពោះ ទៅកាន់ឧទ្ធម្ភាគចក្រ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds