FASMEC ផ្តល់ចំណេះដឹងដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមជាច្រើននៅខេត្តកំពង់ធំ

កំពង់ធំ៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បើកសិក្ខាសាលាស្ដីពីការអភិវឌ្ឍន៍អាជីវកម្មក្រោយ បរិបទកូវីដ-១៩ ដើម្បីផ្តល់ចំណេះដឹង និងអត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យមនៅខេត្តកំពង់ធំ នៅថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២៤ នេះ។

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា FASMEC  បានដឹកនាំសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩” ជូនដល់ សមាជិកឥសមាជិការបស់ FASMEC ខេត្តកំពង់ធំ ដោយក្នុងនោះមានការអញ្ជើញពី លោក​ងួន រាសី អភិបាលរងខេត្តកំពង់ធំ សិក្ខាសាលានេះ, FASMEC មានដៃគូសហការឧបត្ថម្ភនានាជាច្រើនដូចជា៖ សមាគមមូលនិធិសម្តេចតេជោ ដើម្បី អភិវឌ្ឍន៍សហគ្រាសធុនតូចនឹងមធ្យម, សហគ្រិនខ្មែរ, ធនាគារហ្វីលីព, ធនាគារកាណាឌីយ៉ា, ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងដៃគូសហការផ្សេងៗទៀត ដោយក្នុងកម្មវិធីនោះមាន SME ចូលរួមប្រមាណចំនួន ១៨០ នាក់។

ទាក់ទិនសិក្ខាសាលាខាងលើនេះដែរ, សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា មានគោលបំណង ដើម្បីផ្តល់ ចំណេះដឹង និងអត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យមទូទាំងប្រទេសកម្ពុជា បានដឹងពីព័ត៍មានទាក់ទងនិងច្បាប់បញ្ញាតិ នានា ព័ត៍មានទាក់ទងនិងធនាគាដៃគូនិងក្រុមហ៊ុនដៃគូរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds