អង្ករដែ​ល​​​​មា​នគុណភាពល្អបំផុតរបស់កម្ពុជា នឹងត្រូវដាក់បង្ហាញក្នុងពិព័រណ៍ពាណិជ្ជកម្មចំណីអាហារ នា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត

សហព័ន្ធស្រូវអង្ករកម្ពុជា នឹងនាំយកផលិតផលអង្ករដែ​ល​​​​មា​នគុណភាពល្អបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពាន់រង្វាន់អង្ករល្អបំផុតពិភពលោកទៅដាក់តាំងបង្ហាញក្នុងពិព័រណ៍ពាណិជ្ជកម្មចំណីអាហារ នាទីក្រុង រីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ​ដែលធ្វើឡើងចាប់ពីថ្ងៃទី​២១ ដល់ ២៣ ខែឧសភា ឆ្នាំ​២០២៤ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលគេហៈទំព័រសារព័ត៌មាន Fast News ទទួលបានកាលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្រោមកិច្ចយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជាដែលក្នុងនោះក៏មានអង្ករផងដែរ តាមរយៈថវិការបដិភាគាគរបស់សហគ្រិន​ខ្មែរ​ (Khmer Enterprise) ស​ហ​​​​​ព័​ន្ធ​ស្រូវអង្ករកម្ពុជានឹងដឹកនាំក្រុមហ៊ុននាំចេញនាំមុខចំនួន ៤ ក្រុមហ៊ុន រួមមាន៖ ១.KAMPONG THOM RICE MILL LIMITED ២. KHMER FOODS GROUP CO., LTD ៣. PRIMALIS CORPERATION, LTD.និង៤- SINGATURE OF ASIA CO., LTD ​ដើម្បីចូលរួមតាំងបង្ហាញនូវផលិតផលអង្ករដែ​ល​​​​មា​នគុណភាពល្អបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពាន់រង្វាន់អង្ករល្អបំផុតពិភពលោក នៅក្នុងការតាំងពិព័រណ៍ The Saudi Food Show នៅទីក្រុង រីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត​ដែលកម្មវិធីនេះនឹងប្រព្រឹត្តិឡើងពីថ្ងៃទី​២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ​២០២៤។​

ការចូលរួមព្រឹត្តិការណ៍ The Saudi Food Sho​​w នេះ គឺជាការចូលរួមលើកដំបូងរបស់ប្រទេសកម្ពុជា​ ដែលសហព័ន្ធស្រូវអង្ករកម្ពុជាបានរៀបចំនូវពន្លាជាតិមួយយ៉ាងស្រស់ស្អាតទំហំ ៦០ម៉ែត្រការ៉េ ។

គួរបញ្ជាក់ដែរថា ពិព័រណ៍ពាណិជ្ជកម្មចំណីអាហារ The Saudi Food Show ជាកម្មវិធីធំខ្នាតអន្តរជាតិរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងសម្រាប់តំបន់មជ្ឈឹមបូព៌ាដែលរៀបចំឡើងជារៀងរាល់ឆ្នាំ និងមានក្រុមហ៊ុនចូលរួមប្រមាណជាជាង​ ១ ០០០ ក្រុ​ម​ហ៊ុ​ន មកពីជាង ៩០ប្រទេសលើពិភពលោក ដែលបង្ហាញផលិតផលគុណភាពលំដាប់ខ្ពស់បំផុតចំនួនជាង ១០០ ០០០ ម៉ាកផលិតផលចំណីអាហារ។

សហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថា ការចូលរួមតាំងពិព័រណ៍ពាណិជ្ជកម្ម The Saudi Food Sho​​w នេះ គឺ អនុវត្តន៍តាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មទីផ្សារ ជាពិសេសទីផ្សារនៅក្នុងតំបន់មជ្ឈឹមបូព៌ារ និងអាហ្វ្រិក ដែលទីផ្សារមជ្ឈឹមបូព៌ា កំពុងរីកចម្រើនជាលំដាប់ ជាពិសេសប្រទេស  Saudi Arabia បានកើនឡើងពី ១១៨ តោននៅឆ្នាំ២០១៥ កើនដល់ ៧ ៤៧១ តោន នៅឆ្នាំ២០២៣៕ អត្ថបទ៖ ពិសីMay be an image of 1 person and textMay be an image of oats

May be an image of oats

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds