អ្នកនាំពាក្យបរិស្ថាន៖ រដ្ឋាភិបាលកម្ពុជាបានផ្តល់ការយកចិត្តទុកដាក់ខ្លាំងលើបច្ចេកវិទ្យា ក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន អះអាងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការយកចិត្តទុកដាក់ខ្លាំងលើបច្ចេកវិទ្យា និងបានចាត់ទុកបច្ចេកវិទ្យា ជាកាតាលីករដ៏មានសារៈសំខាន់ថ្មីមួយ ក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការការពារ និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត Cyber Security» លើវិស័យបរិស្ថាន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានអោយដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះមានក្រសួងបរិស្ថាន បាននិងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញបរិវត្តកម្មឌីជីថល ដោយបញ្ហាព័ត៌មានក្លែងក្លាយ គឺជាប្រធានបទចាំបាច់ដែលត្រូវលើកយកមកពិភាក្សា និងស្វែងរកវិធីទប់ស្កាត់ ប្រយុទ្ធប្រឆាំងជាប្រចាំ ព្រោះព័ត៌មានក្លែងក្លាយបានបង្កចលាចលសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម បានឱ្យដឹងទៀតថា សិក្ខាសាលានៅថ្ងៃនេះ ពិតបានរៀបចំឡើងក្នុងបរិបទដ៏មានសារៈសំខាន់ និងជួយពង្រឹងស្មារតី លើកកម្ពស់ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវកាន់តែខ្ពស់ថែមទៀត របស់មន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីថែរក្សាស្ថិរភាពនយោបាយ និងសង្គម ជាពិសេសគឺចូលរួមថែរក្សាការពារសន្តិភាពដើម្បីជំរុញទៅដល់កំណើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តមថា «សិក្ខាកាមទាំងអស់ នៅថ្ងៃនេះ នឹងទទួលបានពុទ្ធិថ្មីៗបន្ថែមទៀត ដែលធ្វើបទបង្ហាញ ប្រកបដោយខ្លឹមសារ ដែលជាធាតុចូលយ៉ាងសំខាន់ក្នុងការផ្តល់ជាចំណេះដឹង និងជំនាញបន្ថែមទៀត ដើម្បីគាំទ្រដល់ការងារប្រចាំថ្ងៃរបស់ខ្លួន ពាក់ព័ន្ធនឹងការពង្រឹងការងារព័ត៌មាន និងសាធារណមតិ និងបានចែករំលែកនូវបទពិសោធន៍ល្អៗ ជាច្រើនជូនសិក្ខាកាម ដែលបានអញ្ជើញមកពីក្រសួង-ស្ថាប័នមន្ទីរ រាជធានី ខេត្ត សម្រាប់ពង្រឹងការងាររបស់ខ្លួន និងការប្តេជ្ញាចិត្តក្នុងការអនុវត្តភារកិច្ចជាក់ស្តែងទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលបណ្តាលមកពីបច្ចេកវិទ្យាឱ្យសម្រេចបាននូវជោគជ័យ និងមានប្រសិទ្ធភាព»
ក្នុងឱកាសនោះដែរ ឯកឧត្តមបានអំពាវនាវដល់ពលរដ្ឋទាំងអស់ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានឱ្យច្បាស់លាស់ មុននឹងជឿលើព័ត៌មានអ្វីមួយ។ ម្យ៉ាងទៀត ក៏ត្រូវពិចារណាឱ្យច្បាស់លាស់មុនចែករំលែកព័ត៌មានលើបណ្ដាញសង្គម និងចែករំលែកដល់មិត្តភក្ដិ ឬក្រុមគ្រួសារ ដើម្បីចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ។ សំណូមពរដល់អ្នកចូលរួមទាំងអស់រួមគ្នាលុបបំបាត់ចោលព័ត៌មានក្លែងក្លាយ នៅក្នុងប្រទេសកម្ពុជា៕
May be an image of 10 people, table and daisMay be an image of 9 people, table and daisMay be an image of 8 people, dais and textMay be an image of 9 people, table and daisMay be an image of 3 people, table, dais and text
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds