លោក ពូទីនគាំទ្រផែនការសន្តិភាពអ៊ុយក្រែនរបស់ចិន ដោយនិយាយថា ទីក្រុងប៉េកាំងយល់ពីជម្លោះ

May 15 (Reuters) – នៅក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយនៅព្រឹកថ្ងៃពុធ ប្រធានាធិបតីរុស្ស៊ី លោកពូទីនបាននិយាយថា លោកបានគាំទ្រផែនការរបស់ប្រទេសចិន សម្រាប់ដំណោះស្រាយដោយសន្តិវិធីសម្រាប់វិបត្តិអ៊ុយក្រែន ដោយនិយាយថា ទីក្រុងប៉េកាំង មានការយល់ដឹងពេញលេញអំពីអ្វីដែលនៅពីក្រោយវិបត្តិនេះ។
លោក ពូទីនបាននិយាយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ប្រទេសចិន នៅមុនដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះថា ប្រទេសរុស្ស៊ីនៅតែបើកចំហសម្រាប់ការសន្ទនា និងការពិភាក្សាដើម្បីដោះស្រាយជម្លោះដែលមានរយៈពេលជាង ០២ឆ្នាំ។
លោកបានបន្ថែមថា ផែនការរបស់ប្រទេសចិន និង “គោលការណ៍” បន្ថែមទៀតដែលបានបង្ហាញជាសាធារណៈដោយប្រធានាធិបតីលោក ស៊ី ជីងពីងកាលពីខែមុនបានគិតគូពីកត្តានៅពីក្រោយជម្លោះ។
លោកបន្ត​ថា​ “យើង​មាន​​ការ​វាយ​តម្លៃជា​វិជ្ជមាន​ចំពោះ​វិធីសាស្ត្រ​របស់​ចិន​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​អ៊ុយក្រែន”។ “ទីក្រុងប៉េកាំងពិតជាយល់អំពីឫសគល់ និងអត្ថន័យភូមិសាស្ត្រនយោបាយសកលនៃវិបត្តិ”។
គោលការណ៍បន្ថែមដែលកំណត់ដោយលោក ស៊ីក្នុងកិច្ចពិភាក្សាជាមួយអធិការបតីអាល្លឺម៉ង់ Olaf Scholz គឺជា “ជំហានជាក់ស្តែង និងស្ថាបនា” ដែល “បង្កើតគំនិតនៃភាពចាំបាច់ដើម្បីយកឈ្នះលើចិត្តគំនិតសង្រ្គាមត្រជាក់”៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds