ដោះលែងឪពុកក្មេងស្រីរងគ្រោះដែលត្រូវគេរំលោភបូក ២០នាក់ នៅខេត្តសៀមរាប ឱ្យនៅក្រៅឃុំវិញហើយ
(សៀមរាប)៖ ឪពុកក្មេងស្រីរងគ្រោះដោយការរំលោភបូក២០នាក់ នៅខេត្តសៀមរាប ដែលបានជាប់ឃុំខ្លួន ដោយសារប្រើអំពើហិង្សាលើជនបង្ករំលោភកូនស្រីនោះ នៅល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញហើយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សាលាដំបូងខេត្តសៀមរាប៕