ក្រសួងការងារនឹងប្រកាសជ័យលាភីពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ចាប់ពីឆ្នាំ២០២៥
លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ក្រសួងការងារនឹងប្រកាសពីជ័យលាភីនៃពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ រៀងរាល់ឆ្នាំចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥តទៅ។
លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” មាន ៣កម្រិត គឺពានរង្វាន់លេខ១, លេខ២, និងលេខ៣ ក្នុងនោះសហគ្រាសដែលទទួលបានជ័យលាភី គឺទទួលបានការលើកទឹកចិត្ត ទី១ពាន និងវិញ្ញាបនបត្រ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” សម្រាប់ប្រើប្រាស់តាមការចាំបាច់ និងជាឯកសារយោងដើម្បីបង្ហាញដល់ដៃគូពាណិជ្ជកម្ម និងម្ចាស់ម៉ាកពីការគោរពច្បាប់ និងលក្ខខណ្ឌការងារនៅរោងចក្ររបស់ខ្លួន និងទី២លើកលែងការចុះអធិការកិច្ចសាមញ្ញក្នុងរយៈពេលចាប់ពី ១ឆ្នាំ ដល់៣ឆ្នាំ ស្របតាមកម្រិតនៃពានរង្វាន់ដែលទទួលបាន។
គូរកត់សម្គាល់ដែរថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញនូវប្រកាសចំនួន៣ និងសេចក្តីសម្រេចចំនួន១ កំណត់លក្ខណវិនិច្ឆ័យពាន “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដោយក្នុងនោះតម្រូវឱ្យសហគ្រាសនីមួយៗ ត្រូវទទួលបានវិញ្ញាបនបត្រអនុលោមភាពចំនួន៨ ក្នុងនោះរួមមាន ៖ទី១ អនុលោមភាពនៃលក្ខខណ្ឌការងារ, ទី២.អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង,ទី៣.អនុលោមភាពនៃទំនាក់ទំនងវិជ្ជាជីវៈ, ទី៤.អនុលោមភាព នៃលក្ខខណ្ឌស្ដីពីសុវត្ថិភាព និងសុខភាពការងារ, ទី៥.អនុលោមភាពនៃរបបសន្ដិសុខសង្គម, ទី៦.អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោ ជិតជាជនពិការ, ទី៧.អនុលោមភាពនៃការអនុវត្តកម្មវិធីលើកកម្ពស់ផលិតភាពការងារ និងទី៨.អនុ លោមភាពនៃការអនុវត្តកម្មវិធីទទួលខុសត្រូវសង្គម៕