សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដែលសសេរអក្សរកាត់ថា ក.គ.ផ.ស

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចេញសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដែលសសេរអក្សរកាត់ថា ក.គ.ផ.ស ដោយមាន រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធាន និងរដ្ឋមន្ត្រីចំនួន៣រូបទៀតជាអនុប្រធាន ព្រមទាំងរដ្ឋលេខាធិការចំនួន៥រូបជាសមាជិក។

បើតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលដែលចុះ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ក.គ.ផ.ស មានភារកិច្ចដូចតទៅ៖ ១.ដឹកនាំជាយុទ្ធសាស្រ្តលើការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង

២.តម្រង់ទិសក្នុងការរៀបចំយន្តការអនុវត្តនិងបទដ្ឋានបច្ចេកទេសលើការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ៣.កំណត់វិធានការបច្ចេកទេសសម្រាប់ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ធានាបានកិច្ចការពារអ្នកប្រើប្រាស់និងជំរុញការប្រកួតប្រជែងដោយសុចរិត

៤.រៀបចំសណ្តាប់ធ្នាប់នៃការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងតាមគ្រប់មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយ និងការដាក់តាំងបង្ហាញជាសាធារណៈនៅគ្រប់ទីកន្លែង ដើម្បីលើកកម្ពស់សោភណ្ឌភាព និងសុវត្តិភាព

៥.ធ្វើរបាយការណ៍លទ្ធផលជូនប្រមុខរាជរដ្ឋាភិបាល តាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី។

៦.និងទទួលអនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds