សមាគមសហគ្រិនស្រ្តីកម្ពុជា រៀបចំកម្មវិធីតម្រង់ទិសសម្រាប់សមាជិកាថ្មីឆ្នាំ២០២៤ និងជំនួបសហគ្រិនស្ត្រី​

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ សមាគមសហគ្រិនស្រ្តីកម្ពុជា បានរៀបចំកម្មវិធីតម្រង់ទិសសម្រាប់សមាជិកាថ្មីឆ្នាំ២០២៤ និងជំនួបសហគ្រិនស្ត្រី​ នៅមជ្ឍមណ្ឌលសហប្រត្តិបត្តិការកម្ពុជា ជប៉ុន (CJJC) ដែលមានអ្នកចូលរួមប្រមាន១៥០នាក់​។ នៅក្នុងវេទិកានេះ មានការដាក់តាំងបង្ហាញផលិតផលក្នុងស្រុក និងផលិតផលជាច្រើនមុខផ្សេងទៀតផងដែរ។

វេទិកាដ៏ពិសេសមួយនេះប្រព្រឹត្តិទៅក្នុងគោលបំណង ដើម្បីបង្ហាញពីចក្ខុវិស័យ ទស្សន:វិស័យ និងផែនការសកម្មភាពរបស់សមាគមCWEAក្នុងការជួយជំរុញ អាជីវកម្មដែល គ្រប់គ្រងដោយសហគ្រិនស្ត្រីទូទាំងប្រទេស។ បង្កើតឱកាសផ្គូផ្គងអាជីវកម្មសម្រាប់សមាជិកទាំងអស់(ចាស់/ថ្មី)។ បង្កើតសាមគ្គីភាព និងក្តីស្រលាញ់រវាងសមាជិក និងសមាជិក។ ការតាំងបង្ហាញផលិតផលនិងស្វែងរកទីផ្សារថ្មីជូនសមាជិក។ បង្កើនការលើកទឹកចិត្តជំរុញភាពអង់អាចក្លាហានក្នុងការអភិវឌ្ឍខ្លួនឱ្យក្លាយជាសហគ្រិនស្ត្រីដ៏រឹងមាំ ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ និងបង្កើនសមត្ថភាពសហគ្រិនស្ត្រីឱ្យមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

សូមរំលឹកផងដែរថា សមាគមសហគ្រិនស្ត្រីកម្ពុជា ជាអ្នកតំណាងសំឡេងសហគ្រិនស្ត្រីនៅក្នុងប្រទេសកម្ពុជា និងតែងតែដើរតួយ៉ាងសំខាន់នៅក្នុងវិភាគទានជាមួយរដ្ឋាភិបាលក្នុងការបង្កើតគោលនយោបាយរួម។ សមាគមនេះត្រូវបានបង្កើតជាផ្លូវការ នៅឆ្នាំ២០១១ ដោយមានការផ្តួចផ្តើម ដោយលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី ក្រសួងកិច្ចការនារី និងការចូលរួមគាំទ្រពីឯកឧត្តម សុក ស៊ីផាន់ណា និងលោកស្រី លីលី សម្បត្តិ៕May be an image of 2 people, dais and text

May be an image of 6 peopleMay be an image of 4 people and textMay be an image of 7 peopleMay be an image of 5 people, people studying and textMay be an image of 1 person, studying and text

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds