ករណីអគ្គីភ័យមួយកន្លែងបាន​កើតឡើងនៅចំណុចសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

រាជធានីភ្នំពេញ​៖​ នៅវេលាម៉ោង ០៨:៣៥ នាទីព្រឹក ថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ មានករណីអគ្គីភ័យមួយកន្លែងបាន​កើតឡើងនៅចំណុច ផ្ទះលេខ ២៧១ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ម្ចាស់ទីតាំង​ ពៅ រដ្ឋ ភេទប្រុស អាយុ ៥៥​ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​ នរគរបាល។
+​ មូលហេតុ: បណ្តាល​មក​ពី​ការឆ្លងចរន្តអគ្គិសនី ។
-​ ប្រភេទសំណង់: ថ្មប្រក់ស័ង្កសីទំហំ ០៥x១០ម៉ែត្រ ។
-​ ខូចខាតសម្ភារៈ ឆេះខូតខាតអស់ ៨០% ហើយពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។
-​ ស្លាប់ មនុស្ស : គ្មាន ។
-​ របួស មនុស្ស : ចំនួន ០១​ នាក់ ឈ្មោះ ឌួង ចិត្តភក្តី ភេទ​ ប្រុស ជា​ មន្រ្តីជាប់កិច្ចសន្យា (របួសស្រាល) ។
+​ កងកម្លាំង​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ បាន​ប្រេី​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យរបស់​ការិយាល័យ​អគ្គីភ័យ​រាជធានីភ្នំពេញ​ចំនួន ០៧​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០២​ រថយន្ត​ ស្មើនឹង ០៨ម៉ែត្រគូប ។
+​ រថយន្តជំនួយអន្តរាគមន៍:
-​ រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១​ រថយន្ត​ ស្មើនឹង ០៦ម៉ែត្រគូប ។
– ពន្លត់ចប់ : នៅវេលា​ម៉ោង ០៩នឹង០០នាទីព្រឹក នាថ្ងៃ​ ខែ ឆ្នាំដដែល។
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds