ជនសង្ស័យចំនួន ១៥ នាក់ (ស្រី ០៣នាក់) រួមទាំងគ្រឿងញៀនជិត១០០០ក្រាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងរឹបអូស ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ០៩ករណី ទូទាំងប្រទេសនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤

នេះបើយោងតាមអគ្គស្នងការនគរបាលជាតិដែលផ្សាយ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ជនសង្ស័យចំនួន ១៥ នាក់ (ស្រី ០៣នាក់) រួមទាំងគ្រឿងញៀនជិត១០០០ក្រាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងរឹបអូស ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ០៩ករណី ទូទាំងប្រទេសនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ។

អគ្គស្នងការនគរបាលជាតិបានឱ្យដឹងបន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង ១៥នាក់ រួមមាន ៖ជួញដូរ ១ករណី ឃាត់ខ្លួន ៧នាក់(ស្រី ៣នាក់), ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ខ្លួន ៥នាក់, ប្រើប្រាស់ ២ករណី ឃាត់ខ្លួន ២នាក់។ ដោយឡែក ក្នុងចំណោមគ្រឿងញៀនជិត១០០០ក្រាម ដែលសមត្ថកិច្ចរឹបអូសបានរួមមាន ៖មេតំហ្វេតាមីន(Ice) ១៦៣.៦០ក្រាម, កេតាមីន(Ke) = ១២០.៥០ក្រាម, អ៊ិចស្តាស៊ី(mdma) = ៦៧៣.៥០ក្រាម និងកញ្ឆា = ១៦.៣០ក្រាម។

អគ្គស្នងការនគរបាលជាតិដដែលបានបញ្ជាក់ថា ៖បណ្តាខេត្ត ដែលសមត្ថកិច្ចចាប់ខ្លួន និងរឹបអូសគ្រឿងញៀនបាននោះមានដូចជា ៖ ខេត្តកំពង់ស្ពឺ រក្សាទុក ១ករណី ឃាត់ខ្លួន ១នាក់ ចាប់យកIce ១.៨៧ក្រាម, ខេត្តកណ្តាល រក្សាទុក ១ករណី ឃាត់ខ្លួន ១នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ខ្លួន ១នាក់ ចាប់យកIce ០.៩២ក្រាម, ខេត្តកោះកុង រក្សាទុក ១ករណី ឃាត់ខ្លួន ១នាក់, ខេត្តពោធិ៍សាត់ ប្រើប្រាស់ ១ករណី ឃាត់ខ្លួន ១នាក់, ខេត្តតាកែវ ប្រើប្រាស់ ១ករណី ឃាត់ខ្លួន ១នាក់ ចាប់យកIce ០.៣៣ក្រាម, ខេត្តត្បូងឃ្មុំ រក្សាទុក ១ករណី ឃាត់ខ្លួន ២នាក់ ចាប់យកIce ០.០៨ក្រាម និងខេត្តស្វាយរៀង ជួញដូរ ១ករណី ឃាត់ខ្លួន ៧នាក់ ស្រី ៣នាក់ ចាប់យកIce ១៦០.៤០ក្រាម, Ke ១២០.៥០ក្រាម, MDMA ៦៧៣.៥០ក្រាម និងកញ្ឆា ១៦.៣០ក្រាម៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds