យោធាចិនគ្រោងធ្វើសមយុទ្ធបន្ថែមទៀតនៅជិតព្រំដែនមីយ៉ាន់ម៉ា
BEIJING, April 17 (Reuters) – ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ប្រទេសចិននឹងធ្វើសមយុទ្ធការពារ ដែនអាកាស និងបាញ់គ្រាប់ពិតនៅជិតព្រំដែនរបស់ខ្លួនជាមួយប្រទេសមីយ៉ាន់ម៉ា ចាប់ពីថ្ងៃពុធនេះ នៅក្នុង សមយុទ្ធជុំទីពីរក្នុងខែនេះ ខណៈដែលការប្រយុទ្ធគ្នារវាងរបបយោធា ដែលកំពុងកាន់អំណាចរបស់មីយ៉ាន់- ម៉ា និងកងកម្លាំងឧទ្ទាមកើនឡើងកាន់តែខ្លាំង។
សមយុទ្ធនេះធ្វើឡើងបន្ទាប់ពីជម្លោះកើនឡើងគួរឲ្យកត់សម្គាល់ កាលពីសប្តាហ៍មុន នៅពេលដែលកង កម្លាំងឧទ្ទាមដណ្តើមបានទីប្រជុំជន Myawaddy របស់មីយ៉ាន់ម៉ា ដែលជាច្រកពាណិជ្ជកម្មដ៏សំខាន់ នៅជិតព្រំដែនថៃ ដោយជំរុញឲ្យមានលំហូរជនភៀសខ្លួនចូលទៅក្នុងប្រទេសថៃ។
ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា សមយុទ្ធនៅសប្តាហ៍នេះធ្វើដោយទីបញ្ជាការភាគខាងត្បូង របស់ប្រទេសចិន និងជាផ្នែកនៃសមយុទ្ធហ្វឹកហ្វឺនប្រចាំឆ្នាំ ដោយមិនសំដៅទៅលើការប្រយុទ្ធគ្នានៅក្នុង ប្រទេសជិតខាងនោះទេ។
ទូរទស្សន៍បានបន្ថែមថា កងទ័ពរបស់ប្រទេសចិនតែងតែត្រៀមខ្លួន ដើម្បីឆ្លើយតបទៅនឹងភាពអាសន្ន ហើយនឹង “ការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ ស្ថិរភាពព្រំដែន និងសុវត្ថិភាពនៃជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន”។
រដ្ឋាភិបាលដែលគ្រប់គ្រងដោយយោធារបស់មីយ៉ាន់ម៉ា បានប្រយុទ្ធនឹងការបះបោរ ជួរមុខជាច្រើនចាប់តាំង ពីការផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតកាលពីឆ្នាំ២០២១ ប៉ុន្តែការបរាជ័យនៅក្នុងតំបន់ព្រំដែនចាប់តាំងពីខែ តុលា ឆ្នាំមុនបានបាត់បង់ការគ្រប់គ្រងលើទឹកដីជាប់ព្រំដែនបង់ក្លាដែស ចិន និងឥណ្ឌា។