យោធាអ៊ុយក្រែនបានវាយប្រហារលើព្រលានយន្តហោះដ៏ធំមួយរបស់រុស្ស៉ី នៅក្នុង តំបន់គ្រីមៀ

លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា យោធាអ៊ុយក្រែនបានវាយប្រហារលើព្រលានយន្តហោះដ៏ធំមួយរបស់រុស្ស៉ី នៅក្នុង តំបន់គ្រីមៀ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ ២០២៤។

ក្នុងសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គី បានបញ្ជាក់ថា «ថ្ងៃនេះ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានធ្វើការវាយប្រហារចំគោលដៅនៅក្នុងទីក្រុង Dzhankoi ដែលរុស្ស៉ី កាន់កាប់នៃតំបន់គ្រីមៀ គឺលើព្រលានយន្តហោះរបស់រុស្ស៉ី»។ លោក ហ្សេលេនស្គី បានបន្ថែមថា «សូមអរគុណដល់ក្រុមអ្នកប្រយុទ្ធរបស់យើង និងអរគុណដល់មេបញ្ជាការ លោក Oleksandr Syrskyi សម្រាប់ការរៀបចំប្រតិបត្តិការនេះ»

គួរបញ្ជាក់ថា ទីក្រុង Dzhankoi ស្ថិតនៅប៉ែកខាងជើងនៃតំបន់គ្រីមៀ ហើយត្រូវបានរុស្ស៉ីកាត់បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួន កាលពីឆ្នាំ២០១៤។ ប្រភពក្រៅផ្លូវការ ទាំងនៅអ៊ុយក្រែន និងរុស្ស៉ី សុទ្ធតែបានរាយការណ៍ពីការផ្ទុះជាបន្តបន្ទាប់ ចេញពីមូលដ្ឋាននោះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds