សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំពិតជាស្តាយស្រណោះកែវភ្នែករបស់ខ្ញុំ​ដែលពិការដោយសារ​សង្គ្រាម

សម្ដេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានរម្លឹកដល់ខួបលើក៤៩ឆ្នាំនៃ​ថ្ងៃដែល​សម្ដេច​ត្រូវរបួសធ្ងន់រហូតពិការភ្នែកឆ្វេង(១៦មេសា១៩៧៥-១៦មេសា២០២៤)។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចពិតស្តាយស្រណោះកែវភ្នែករបស់សម្ដេច​ដែលពិការ​ដោយ​សារសង្គ្រាម។

តាមរយៈហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ បានលើកឡើងថា «ថ្ងៃនេះជាខួបលើកទី៤៩ឆ្នាំ នៃថ្ងៃដែល​ខ្ញុំត្រូវរបួសធ្ងន់រហូតពិការភ្នែកឆ្វេង (១៦មេសា១៩៧៥-១៦មេសា២០២៤)។ ពេល​នោះ​រយៈពេលនេះខ្ញុំកំពុងសន្លប់ និងបន្ទាប់ពីសន្លប់ច្រើនថ្ងៃពេលដឹងខ្លួនទើប​ខ្ញុំដឹងថាភ្នែក​ឆ្វេង​របស់ខ្ញុំពិការជាមួយភ្នែកស្តាំមើលឃើញមិនច្បាស់ថែមទៀត។ យុវជនដែលមានអាយុ ២៣ឆ្នាំ​ខ្ញុំពិតជាស្តាយស្រណោះកែវភ្នែករបស់ខ្ញុំដែលពិការដោយសារសង្គ្រាម។»

សម្ដេចតេជោ បានបន្តថា ដោយមូលហេតុ​នេះ​ហើយ​ទើប​សម្ដេចខិតខំបញ្ចប់​សង្គ្រាមនាំ​មក​នៅ​សន្តិភាព​ឯកភាព​ជាតិ​ឯកភាព​ទឹកដី​បង្កើត​នូវ​ការសប្បាយរីករាយជូនប្រជាជនដូច​ដែល​ប្រជាជន​យើងកំពុង​សប្បាយក្នុងឱកាសចូលឆ្នាំប៉ុន្មានថ្ងៃមកនេះ។ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវផងដែរសូមរួមគ្នាការពារសន្តិភាពឲ្យខាងតែបាន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds