ករណីបុកបន្តិចបន្តួចមិនឈប់រថយន្តដោះស្រាយបែជាព្យាយាមបន្ថែមល្បឿនរត់គេចបង្ករបញ្ហាកាន់តែធំ

បុរសម្នាក់​បេីក​រថយន្ដ​ LEXUS GX-460 ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BX-1983 បេីក​បុក​រថយន្ដ​មួយ​គ្រឿង​ដែល​ចត​ចោល​ រួច​បេីក​ព្យាយាម​បេីក​រត់​គេច​ខ្លួន​រួច​ជ្រុល​ទៅ​បុក​បង្គោល​ភ្លេីង​ស្តុប​បណ្ដាលឲ្យ​បាក់​រលំ​ រីឯ​រថយន្ត​រងការ​ខូចខាត​យ៉ាង​ដំណំ ដោយសង្ស័យថាបើកបរក្នុងស្ថានភាពស្រវឹង​។ ហេតុការណ៍​នេះស្ថិត​តាម​បណ្ដោយ​ផ្លូវ​៧០ សង្កាត់​ទួល​សង្កែ​ទី១ ខណ្ឌ​ឫស្សី​កែវ​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​១១:៤០នាទី​យប់​ ថ្ងៃ​ទី​០៩ ខែមេសា​ ឆ្នាំ​២០២៤​។
ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​ធ្វើ​ការ​វាស់​វែង​​​យក​ រថយន្ដទៅ​រក្សា​ទុក​រង់ចាំការដោះស្រាយនៅ​ពេល​ក្រោយ។​
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds