អាមេរិកចាប់ផ្ដើមអភិវឌ្ឍមីស៊ីលថ្មី ក្រោយដកខ្លួនពីសន្ធិសញ្ញាជាមួយ​រុស្ស៊ី

ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩​ ម៉ោង 09:13 AM

(ដោយ៖ យឺន សីហា)

មន្ទីរ​បញ្ចកោណ​អាមេរិក កំពុង​តែ​បោះ​ជំហាន​ទៅ​កាន់​ការ​អភិវឌ្ឍ​មីស៊ីល​ថ្មី​ក្រោយ​ពេល​ដែល​ប្រធានាធិបតី​ត្រាំ​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​កម្រិត​មធ្យម​ជាមួយ​រុស្ស៊ីកាល​ពី​ឆ្នាំ ១៩៨៧ ។

យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​អ្នក​នាំ​ពាក្យ​មន្ទីរ​បញ្ចកោណ Michelle Baldanza ឲ្យ​ដឹង​ថា “យើងនឹងចាប់ផ្តើមសកម្មភាពលើសមាសភាគដើម្បីគាំទ្រការធ្វើតេស្តអភិវឌ្ឍមីស៊ីលបាញ់ពីដី។ សកម្មភាព​នេះ នឹង​មិន​ពាក់ព័ន្ធ​ជាមួយ​កាតព្វកិច្ច​របស់​យើង​ក្រោម​សន្ធិសញ្ញា​ដែល​យើង​បាន​ដក​ខ្លួន​ចេញ​កាល​ពី​ខែ​មុន​នោះ​ទេ។ យ៉ាងណា​មិញ សកម្មភាព​អភិវឌ្ឍ​នេះ​នឹង​ត្រូវ​បញ្ចប់ ប្រសិន​បើ​រុស្ស៊ី​ត្រឡប់​ទៅ​អនុលោម​តាម​សន្ធិសញ្ញា​នេះ​យ៉ាង​ពេញលេញ​វិញ។”

គួរ​ឲ្យ​ដឹង​ថា អាមេរិក​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​រុស្ស៊ី​ជា​ច្រើន​មក​ហើយ​សម្រាប់​ការ​រំលោភ​សន្ធិសញ្ញា​តាម​រយៈ​ការ​អភិវឌ្ឍ និង​ដាក់​ពង្រាយ​មីស៊ីល​ធន់ SSC-8/9M729 ហើយ​អង្គការ NATO ក៏​បាន​ធ្វើ​ការ​ថ្កោល​ទោស​ដូចគ្នា ប៉ុន្តែ​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​មូស្គូ​បដិសេធ៕
ប្រភព៖ Sabay
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds