លោក ខេមរៈ សិរីមន្ត បានសម្រេចលុបចោលនូវ MV បទ ឆ្នាំហ្មឹងសប្បាយខ្លាំង បន្ទាប់ពីការសម្ដែងបទមួយនេះទទួលការរិះគន់ពីទស្សនិកជន
តារាចម្រៀងលោក ខេមរៈ សិរីមន្ត បានសម្រេចលុបចោលនូវ MV បទ ឆ្នាំហ្មឹងសប្បាយខ្លាំង បន្ទាប់ពីការសម្ដែងបទមួយនេះទទួលការរិះគន់ពីទស្សនិកជន ដោយសារការបង្ហាញកាំភ្លើងបាញ់ទឹកដែលជាប្រពៃណីប្រទេសថៃ។ការលុបនេះគឺលោកសម្រេចលុបតែ MV ប៉ុណ្ណោះ ហើយសម្រាប់បទចម្រៀងទាំងមូលគឺមិនត្រូវបានលុបចោលនោះឡើយ ។
តារាចម្រៀងលោក ខេមរៈ សិរីមន្ត បានលើកឡើងតាមបណ្ដាញសង្គមថា ស្របតាមបំណងពូមីងបងប្អូនដោយក្ដីគោរពស្រឡាញ់បំផុត ខ្ញុំបាទខេរៈ សិរីមន្តសូមប្រកាសដំណឹងល្អជូនបងប្អូនពូមីងជាទីគោរពខ្ញុំបាទនឹងធ្វើការលុបចោលនៅ MV បទ«ឆ្នាំហ្នឹងសប្បាយខ្លាំង» ដែលមានជាប់រូបភាពកាំភ្លើងបាញ់ទឹកដែលបងប្អូនពូមីងមានការមិនពេញចិត្តកន្លងមក មកដល់ពេលនេះ ចំនួនអ្នកទស្សនា Teaser 2M នៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន និង MV 1M នៅក្នុងយូធូបរយៈពេល2ថ្ងៃ លុបក្នុងថ្ងៃនេះហើយណាបាទដោយក្ដីគោរព។ សូមបញ្ជាក់លុបតែMVតែប៉ុណ្ណោះ។