ត្រៀមខ្លួនណា!!! «រាត្រីក្បិន» ក្រាលកន្ទេលមើលល្ខោនយីកេ នៅបុណ្យភូមិ ចាប់ផ្តើមយប់នេះហើយ!!

«រាត្រីក្បិន» ដែលស្លៀកក្បិនមើលល្ខោនយីកេ រៀបចំដោយមហោស្រពសិល្ប:បុណ្យភូមិ និងចាប់ផ្តើមនារាត្រីថ្ងៃទី៦ ខែមេសានេះហើយ ចាប់ពីម៉ោង៦ល្ងាចនេះតទៅនៅវត្តព្រែកថ្លឹង។ ឡេឡេបុណ្យភូមិ ក៏ដូចជា អ្នកស្រុក បុណ្យភូមិ មានទឹកចិត្តរំភើប និង សប្បាយរីករាយជាមួយនឹងព្រឹត្តិការណ៍មួយនេះដែលរៀបចំឡើងក្នុងគោលបំណង លើកស្ទួយ ផ្សព្វផ្សាយ អភិរក្សទម្រង់សិល្បៈ ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌របស់ខ្មែរ។

តើអ្នកត្រៀមខ្លួនហើយឬនៅ? ចាប់ពីម៉ោង៦ល្ងាចតទៅ អ្នកស្រុកបុណ្យភូមិស្លៀកក្បិន នឹងបានទស្សនាការសម្តែងនូវ ផ្ទាំងទស្សនីយ៍ភាព របាំគោះអង្រែ (ឳផ្ទៃស្រុកខ្មែរ) ដែលជារបស់របាំមួយបង្ហាញពីជីវិត និង ការរស់នៅរបស់ ប្រជាជនកម្ពុជាកាលពីសម័យមុន។ បន្ទាប់មកមានការហោមរោងយីកេ មុននឹងការសម្តែងទស្សនីយ៍ភាព ល្ខោនយីកេ រឿង «កណ្ឌលកេសី» ។

បើនិយាយពីចំណងជើងរឿងល្ខោនយីកេស្តាប់មើលទៅប្លែក អារម្មណ៍។ ប៉ុន្តែចង់ដឹងថាសាច់រឿងគួរអោយ ចាប់អារម្មណ៍យ៉ាងណា លោកអ្នកអាចទស្សនាបាន និង ត្រៀមក្បិន និង កន្ទេលមកដើម្បីមើលល្ខោន។

សូមបញ្ចាក់ថា បុណ្យភូមិ ជាមហោស្រពសិល្បៈមួយដែលបានរួមបញ្ចូលនូវការតាំង និង បង្ហាញពីស្នាដៃសិល្បៈ គ្រប់ទម្រង់ដែលបុព្វបុរសខ្មែរបានបន្សល់ទុកតាំងពីបរមបុរាណមក ដែលឆ្លុះបញ្ចាំងពីវប្បធម៍ អរិយធម៍ ប្រពៃណី ទំនៀមទម្លាប់នានារបស់ខ្មែរតាមសម័យកាលនីមួយៗ។ សូមរំលឹកថាបុណ្យភូមិរៀបចំរយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី៧ ខែមេសា នៅវត្តព្រែកថ្លឹង។ នៅថ្ងៃទី៧ ខែមេសា ស្អែកនេះក៏មានការលេងល្បែងប្រជាប្រិយខ្មែរ ជាច្រើន ព្រមទាំងមានការសម្តែងនូវទម្រង់សិល្ប:របស់ជនជាតិដើមភាគតិចរបស់អ្នក ខេត្តមណ្ឌលគិរី ដែលស្ទើរតែបាត់បង់ ទៅហើយ។

មហោស្រពសិល្ប: បុណ្យភូមិលើកទី១១នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ៦ ៧ ខែមេសា ក្នុងបរិវេណវត្តព្រែកថ្លឹង។ កម្មវិធីនេះគឺជាការរៀបចំដោយ ភ្លើងគប់ PlerngKob សហការឧបត្ថម្តដោយ Hi-Tech drinking water និងមានដៃគូផ្ដាច់មុខសម្រាប់កម្មវិធីកក់ការធ្វើដំណើរដោយ GRAB។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds