គម្រោងដីឡូតិ៍តំបន់សេដ្ឋកិច្ចចំរុះអូរគគី បង្កើតកម្មវិធីសប្បុរសធម៌ ចែកអំណោយជូនជនក្រីក្រជាង២០០គ្រួសារ នៅឃុំតាំងក្រូច
ថ្លែងក្នុងឱកាសនេះ លោកស្រី ង៉ូវ យាង តំណាងក្រុមហ៊ុនគម្រោងដីឡូតិ៍តំបន់សេដ្ឋកិច្ចចំរុះអូរគគី បានអោយដឹងថា៖ ការចែកទានដល់ប្រជាពលរដ្ឋក្រីក្រនៅពេលនេះ ស្របពេលដែលប្រជាជនកម្ពុជានឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីដែលខិតជិតចូលមកដល់នាពេលខាងមុខ។ អ្នកស្រី បន្ថែមថា « ដោយសារតែខ្ញុំធ្លាប់ក្រ ទើបខ្ញុំរៀបចំអោយមានកម្មវិធីចែកអំណោយដល់ជនក្រីក្រនៅពេលនេះ ថ្វីត្បិតតែអំណោយទាំងនេះមិនច្រើនតែក៏អាចជួយសម្រាលបន្ទុកនូវការលំបាកក្នុងរយៈពេលខ្លី។ ជាមួយគ្នានេះដែរលោកស្រីក៏មមានគម្រោងរៀបចំកម្មវិធីនេះជាបន្តបន្ទាប់ទៀតនៅពេលខាងមុខ»។
អ្នកស្រីថា កើតមកជាមនុស្ស គ្មានអ្វីលំបាកជាងរស់នៅក្នុងស្ថានភាពក្រីក្រតោកយ៉ាកនោះទេ។ ដូច្នេះដើម្បីឆ្លងផុតពីជីវិតក្រីក្រ លោកបានណែនាំដល់មនុស្សគ្រប់គ្នាត្រូវតែចេះគិតគូ ប្រឹងប្រែងធ្វើការ ចេះសន្សំសំចៃប្រាក់កាស និងចេះចាយលុយឱ្យចំគោលដៅ តែក៏មិនត្រូវកំណាញ់ពេកនោះដែរ ដោយចេះចែករំលែកដាក់ទានដល់អ្នកក្រខ្សត់ ឬខ្វះខាតផង។
ជាមួយគ្នានេះ តំណាងក្រុមហ៊ុនក៏សូមអរគុណសន្តិភាព និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ភាពសុខដុមរមនា និងការរស់នៅ រកទទួលទានដោយសុខសាន្តដូចសព្វថ្ងៃនេះ។
ដោយឡែកលោកសៅ សំបូរ មេឃុំតាំងក្រូច បានអោយដឹងថា សកម្មភាពគ្រួសារដែលមានជីវភាពខ្វះខាតនេះ គឺបានមកពីការអំពាវនាវដល់សប្បុរសជនក្នុង និងក្រៅប្រទេស ជួយគាំទ្រ និងឧបត្ថម្ភជាសម្ភារក្តី ជាថវិកាក្តី ដើម្បីជូនដល់គ្រួសារណាដែលគាត់លំបាកជាទីបំផុត។ សូមពុក ម៉ែ បងប្អូន ចូលរួមថែរក្សាសុខភាព និងអនាម័យបីប្រការរួមមាន៖ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីចៀសឱ្យផុតពីជំងឺអសន្នរោគព្រោះពេលនេះ គឺសម្បូរទៅដោយមេរោគ និងបង្កឱ្យមនុស្សមានគ្រោះថ្នាក់ផងដែរ។
ប្រជាពលរដ្ឋទាំង២១៦គ្រួសារ បានបង្ហាញនូវស្នាមញញឹម ព្រមទាំងថ្លែងអំណរគុណដល់អជ្ញាធរ ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ព្រមទាំងពុទ្ឋពរទាំង៤ប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ផងដែរថា លោកអ្នកក៏អាចមានឱកាសក្លាយជាម្ចាស់ដីឡូតិ៍ នៅគម្រោងដីឡូតិ៍តំបន់សេដ្ឋកិច្ចចំរុះអូរគគី បានដែលមានទីតាំងស្ថិតនៅឃុំតាំងក្រូច ស្រុកសំរោងទង ក្នុងទឹកដីខេត្តកំពង់ស្ពឺ ដែលធ្វើដំណើរត្រឹមតែ ១០នាទីពីទីរួមខេត្ត អ្នកទាំងអស់គ្នានឹងទៅដល់ទឹកដីគម្រោង ដែលជាតំបន់មានសក្តានុពល ហើយមានតម្លៃថោកត្រឹមតែ៤ពាន់ដុល្លាប៉ុណ្ណោះក្នុងមួយឡូតិ៍៕