«បុណ្យភូមិ» ចាប់ផ្តើមហើយ!!! តោះមកមើលថ្ងៃទីមួយមានកម្មវិធីពិសេសអ្វីខ្លះ!!
នៅថ្ងៃទី៥ ខែមេសានេះ គឺជាថ្ងៃចាប់ផ្តើមប្រារព្ធមហោស្រពសិល្ប:បុណ្យភូមិ ដែលរៀបចំឡើងរយ:ពេលបីថ្ងៃ នៅវត្តព្រែកថ្លឹង។ ទំនៀមទម្លាប់មួយនៃមហោស្រពសិល្បៈបុណ្យភូមិដែលភាគច្រើនអ្នកស្រុកបុណ្យភូមិមិនសូវជា
បានដឹងគឺឡេឡេបុណ្យភូមិជាមួយនឹងអ្នកស្រុកអ្នកភូមិបានជុំគ្នាដើម្បីរាប់បាត្រពេលព្រឹកព្រលឹមដើម្បីសន្សំបុណ្យកុសលក្នុងនាមជាយុវជនសម័យថ្មីដែលរក្សានូវទំនៀមទម្លាប់បែបព្រះពុទ្ធសាសនា។
ឆ្នាំនេះក៏មិនខុសពីឆ្នាំរាល់ដងគឺឡេឡេបុណ្យភូមិចង់អញ្ជើញអ្នកស្រុកបុណ្យភូមិមកចូលរួមរាប់បាត្រនៅវត្តព្រែកថ្លឹងផ្ទាល់ នៅថ្ងៃទី១ ថ្ងៃ ០៥ មេសា វេលាម៉ោង៨ព្រឹក។ បន្ទាប់ពិធីសាសនាបានបញ្ចប់នៅថ្ងៃទីមួយនេះបុណ្យភូមិក៏មានរៀប ចំកម្សាន្តជាហូរហែរតាមបែបប្រពៃណីផងដែរ ដោយចាប់ពីវេលាម៉ោង១រសៀល ដលម៉ោង៥ល្ងាច ឡេឡេបុណ្យភូមិ បាននាំអ្នកស្រុកបុណ្យភូមិលេងនៅល្បែងប្រជាប្រិយខ្មែរដែរមានដូចជា៖ បោះអង្គុញ កំប្រុកដូរទ្រុង កងសាមគ្គី លាក់កន្សែង ចោលឈូង ហើយអ្វីដែលសំខាន់នោះគឺ ការ #វាយក្អមប្រជាប្រិយ។
ល្ងាចថ្ងៃនេះតែម្តងចា៎ជួបជាមួយសិល្បករស្ម័គ្រចិត្តដែលនឹងមកអង្រួនអារម្មណ៍អ្នកស្រុកបុណ្យភូមិនៅលើឆាកតន្រ្
តីពេលល្ងាចផ្ទាល់តែម្តង ដែលមានដូចជា ក្រុមភ្លេងព្យុហយាត្រាវិទ្យាល័យបាក់ទូក រនាថឯក ក្រុមMood Band
ក្រុម Over turn band។
សូមរំលឹកថាមហោស្រពសិល្ប: បុណ្យភូមិលើកទី១១នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ៦ ៧ ខែមេសា ក្នុងបរិវេណវត្តព្រែកថ្លឹង។ កម្មវិធីនេះគឺជាការរៀបចំដោយ ភ្លើងគប់ PlerngKob សហការឧបត្ថម្តដោយ Hi-Tech drinking water និងមានដៃគូផ្ដាច់មុខសម្រាប់កម្មវិធីកក់ការធ្វើដំណើរដោយ GRAB។