ប្រទះឃើញកូនផ្សោតកើតថ្មី១ក្បាលទៀត នៅអន្លង់កោះផ្តៅ ខេត្តក្រចេះ
តាមរបាយការណ៍នៅឆ្នាំ២០២៣ មានផ្សោតកើតថ្មី៨ក្បាល និងងាប់៥ក្បាល ក្នុងនោះកូនផ្សោតងាប់២ក្បាល ផ្សោតជំទង់២ក្បាល និងងាប់ដោយសារវ័យចាស់១ក្បាល។ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានផ្សោតកើតថ្មី ២៨ក្បាល និងងាប់ទៅវិញ៣៤ក្បាល។ ២០២២ ជាឆ្នាំដែលមានសត្វផ្សោតងាប់ច្រើនជាងគេ រហូតដល់១១ក្បាល និងកើតថ្មីត្រឹមតែ៦ក្បាលប៉ុណ្ណោះ។ នេះបើតាមទិន្នន័យរបស់ WWF។