បញ្ជូនខ្លួនជនសង្ស័យប្រុស-ស្រី៥៨នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀននៅខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ)៖ អនុវត្តបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង១៤:២០នាទីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស-ស្រី ចំនួន ៥៨នាក់ (ស្រី០៤នាក់) រួមនឹងវត្ថុតាងមួយចំនួនពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដែលចុះបង្រ្កាបបាននៅចំណុចក្រុមទី០៥ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។
វត្ថុតាងចាប់យកមានម្សៅក្រាមពណ៌សថ្លា ចំនួន ០៧កញ្ចប់ ទម្ងន់ស្មើនឹង ៥៦.១៤ក្រាមទាំងសំបក, ដបជក់ ០៤, ខ្សែជក់ ១៥, បារីអេឡិចត្រូនិច ០៣ដើម, ដែកកេះ ០៤, ដំបងឆក់ ០១, ទូរស័ព្ទដៃ ៣៥គ្រឿង, ម៉ូតូ ១០គ្រឿង និងថង់វេចខ្ចប់មួយចំនួន។
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds