មន្ត្រីជំនាញផ្នែកម្ហូបអាហារ ក.ប.ប. ប្រចាំតាមបណ្ដាសាខារាជធានី ខេត្ត បន្តការអនុវត្តភារកិច្ចការពារសុវត្ថិភាពផ្នែកម្ហូបអាហារជូនដល់ប្រជាពលរដ្ឋ និងអប់រំជាប្រចាំជូនដល់អាជីវករ
នាថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៤មន្ត្រីជំនាញ ក.ប.ប. ប្រចាំសាខាខេត្តព្រះសីហនុ កំពង់ស្ពឺ តាកែវ ត្បូងឃ្មុំ បន្ទាយមានជ័យ បាត់ដំបង សៀមរាប និងរាជធានីភ្នំពេញ បានអនុវត្តការងារត្រួតពិនិត្យទំនិញនៅតាមឃ្លាំងស្តុក ផ្ទះលក់និងចែកចាយទំនិញ និងទីផ្សារសំខាន់ៗជាច្រើន ដោយបានរកឃើញ និងដកហូតទំនិញពុំមានអនុលោមភាពចំនួន ១២៩.៧៩គីឡូក្រាម និងនំចំនួន ៤២កំប៉ុង យកមករក្សាទុក ដើម្បីកម្ទេចចោលតាមនីតិវិធី។ ជាមួយគ្នានេះដែរ មន្ត្រីយើងបានរកឃើញភេសជ្ជៈរំលោភបំពានសិទ្ធិផ្តាច់មុខចំនួន ១៣.៥លីត្រ។
បន្ថែមពីនោះមន្រ្តីជំនាញបានធ្វើការអប់បន្ថែមជូនអាជីវករអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធវិស័យម្ហូបអាហារ រួមទាំងចែកជូននូវផ្ទាំងរូបភាពអប់រំអំពីសុវត្ថិភាពម្ហូបអាហារជូនដល់អាជីវករ និងបិទនៅតាមទីផ្សារផងដែរ។ដើម្បីធានាការពារសិទ្ធិអ្នកប្រើប្រាស់ ការពារផលប្រយោជន៍ធុរកិច្ចជនដែលស្មោះត្រង់តាមរយៈការប្រកួតប្រជែងដោយស្មើភាពនិងអនុលោមភាពតាមច្បាប់ និងការពារសុខុមាលភាពប្រជាពលរដ្ឋ៕