ករណី​ជួញដូរ រក្សា​​ទុក ​សារធាតុ​ញៀន​នៅ​ចំណុច​ខារ៉ាអូខេ​មួយកន្លែងនៅ ខណ្ឌ​សែន​សុខ ​ ឃាត់ខ្លួនជនជាតិចិន៣នាក់

កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៤ វេលា​ម៉ោង​១​រំលងអ​ធ្រា​ត្រ កម្លាំង​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដោយ​មានការ​ដឹកនាំ និង​សម្របសម្រួល​ពី​លោក គឹ​ម ហុង​សាន ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សហការ​ជាមួយកម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​រហូតឈាន​ទៅ​បង្ក្រាប​ករណី​ជួញដូរ រក្សា​​ទុក សម្រួល​ឱ្យ​ប្រើប្រាស់ និង​សមគំនិត​ក្នុង​អំពើ​សម្រួល​ឱ្យ​ប្រើប្រាស់ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ចំណុច​ខារ៉ាអូខេ​ឈ្មោះ HUA-D​UKTV CLUB HOUSE ផ្លូវ​លេខ​១០១៩ (​ណ​ប្រ៊ី​ដ​) ក្នុងភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ។

ការបង្ក្រាបខាងលើ គឺ​​អនុវត្ត​​តាម​បទបញ្ជា​របស់​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គ​ស្នងការ​នគរបាល​ជាតិ និង​ការ​ដឹកនាំ​បញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុ​ន​ប៉ា ម៉ា​រី​លុ​ច​, ឯកឧត្តម ឧត្ដម​សេន៍​យ៍ ព្រុំ សន្ធរ អគ្គស្នងការ​នគរបាល​ជាតិ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ឧត្ដមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន។

កម្លាំងជំនាញបានឃាត់ខ្លួនជនល្មើស ៣នាក់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ រួមមាន៖ ឈ្មោះCHEN YONG​KANG ភេទប្រុស ជនជាតិ ចិន ថ្ងៃខែឆ្នាំកំណើត ១៩៩៤, ឈ្មោះCHEN YANAN ភេទស្រី ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត១៩៨៥ និងឈ្មោះ FAN GAO YUN ភេទស្រី ជនជាតិចិន ថ្ងៃខែឆ្នាំកំណើត១៩៨៣។ ចំណែកវត្ថុតាងគ្រឿងញៀនចាប់យកបានរួមមាន៖ សារធាតុញៀនប្រភេទ អ៊ិចស្ដាស៊ី (MDMA) ទម្ងន់ ១គីឡូ ១៣៩.២១ក្រាម និងសារធាតុញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់ ៨៦១.៧៧​ក្រាម។ សរុបរួមសារធាតុញៀនទម្ងន់ ២០០០.៩៨ក្រាម (២គីឡូក្រាម ០.៩៨ក្រាម)៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds