ប្រភេទអាហារសម្រាប់អ្នកម្ញ៉ូបភ្នែក និងប្រភេទអាហារដែលអ្នកម្ញ៉ូបភ្នែកមិនគួរទទួលទាន

ទោះបីជា អ្នកវិទ្យាសាស្រ្តខាងផ្នែកវេជ្ជសាស្រ្ត ពុំទាន់រកឃើញពីការព្យាបាលភ្នែកម្ញ៉ូបឱ្យមើលឃើញច្បាស់ដូចដើមវិញ មានតែកាត់វ៉ែនតាម្ញ៉ូបជំនួយ ដើម្បីជួយឱ្យអ្នកភ្នែកម្ញ៉ូបមើលឃើញច្បាប់ដូចមុន។ របបអាហារត្រូវបានឱ្យដឹងថា ជួយឱ្យភ្នែកម្ញ៉ូបមានភាពប្រសើរឡើង តែទន្ទឹមនឹងនេះដែរ ប្រភេទអាហារមួយចំនួនក៏ជាមូលហេតុធ្វើឱ្យភ្នែកម្ញ៉ូបកាន់តែធ្ងន់ធ្ងរ។

ខាងក្រោមនេះជាប្រភេទអាហារសម្រាប់អ្នកម្ញ៉ូបភ្នែក និងប្រភេទអាហារដែលអ្នកម្ញ៉ូបភ្នែកមិនគួរទទួលទាន៖

១. ប្រភេទអាហារសម្រាប់អ្នកម្ញ៉ូបភ្នែក

• បន្លែបៃតង ដូចជាខាត់ណាបៃតង ឬប្រូខូលី ដែលមានផ្ទុននូវ lutein និងzeaxanthin មានឥទ្ធពលប្រឆាំងនឹងការ លាក
• បន្លែផ្លែឈើពណ៌លឿង និងក្រហម ដូចជាការ៉ុត ដំឡូងបារាំង ប៉េងប៉ោះ និងល្ពៅ
• អាហារសម្បូរដោយវីតាមីន E ដូចជាគ្រាប់ផ្កាឈូករ័ត្ន អាល់ម៉ុង វ៉ុលណាត់ និងផ្លែប័រ ដែលវាជាប្រភពមួយជួយគ្រប់គ្រងជំងឺម៉្ញូបបានយ៉ាងល្អ
• អាហារសម្បូរវីតាមីន C ដូចជាត្របែក ផ្លែគីវី ក្រូច ប៊ែរី ស្ត្រូប័ររី អាចបង្កើនប្រព័ន្ធការ ពាររាងកាយក្មេង និងប្រឆាំងនឹងការវិវឌ្ឍនៃភ្នែកម៉្ញូប
• អាហារសម្បូរវីតាមីន A ស៊ុត ការ៉ុត ថ្លើម ប័រ
• អាហារសម្បូរជាតិស័ង្គសី ដូចជាល្ពៅ សាច់ចៀម សាច់គោ និងខ្ទឹមបារាំង
• អារហារសម្បូរដោយអាស៊ីតអូមេហ្គា៣ ដូចជាស្រីសាល់ម៉ុន ត្រីសាឌីន ត្រីធូណាជាដើម។

គួរបញ្ជាក់ថា របបអាហារខាងលើនឹងជួយឱ្យអ្នកម្ញ៉ូបភ្នែកមានភាពប្រសើងឡើង។

២. អាហារដែលអ្នកម្ញ៉ូបភ្នែកគួរជៀសវាង 

• អាហារដែលងាយបង្កជាប្រតិកម្មអាល្លែកហ្ស៊ី ដូចជាគ្លុយតែន និងទឹកដោះគោ
• គ្រាប់ធញ្ញជាតិ និងសាច់កែច្នៃ
• ប្រេងចម្រាញ់ចេញពីបន្លែ
• អាហារដែលបានប្រើបាញ់ស្ព្រៃយន៍បាញ់សម្លាប់សត្វល្អិត
• អាហារដែលមានជាតិស្ករខ្ពស់
• សារធាតុកាហ្វេអ៊ីន និងអាល់កុល
• អាហារប្រភេទហ្វាស់ហ្វូត (Fast food)។

គួរបញ្ជាក់ថា ប្រភេទអាហារខាងលើអ្នកម្ញ៉ូបភ្នែកគួរតែជៀសវាង និងបន្ថយការទទួលទាន ព្រោះវាពុំបានផ្ដល់អត្ថប្រយោជន៍ច្រើនដល់ភ្នែកឡើយ ផ្ទុយទៅវិញ វាអាចបង្កជាផលវិបាកកាន់តែខ្លាំងដល់ភ្នែក។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds