អាហារពេលព្រឹកដែលល្អចំពោះសុខភាព

មនុស្សដែលញ៉ាំអាហារពេលព្រឹក មិនសូវជួបប្រទះការឃ្លានអាហារពាក់កណ្តាលព្រឹកទេ ដូច្នេះហើយពួកគេមិនសូវញ៉ាំអាហារសម្រន់ដែលមានជាតិខ្លាញ់ខ្ពស់ឡើយ។ អាហារសម្រន់ទាំងនោះធ្វើឱ្យឡើងទម្ងន់ខ្លាំង ដែលដាក់សម្ពាធបន្ថែមលើសន្លាក់របស់អ្នក និងជម្រុញការវិវត្តនៃជំងឺរលាកសន្លាក់ឆ្អឹង ឬការឈឺសន្លាក់។

ក៏មានភស្តុតាងបញ្ជាក់ថា ការញ៉ាំអាហារពេលព្រឹក ធ្វើឱ្យប្រសើរឡើងនូវការប្រុងប្រយ័ត្ន សមត្ថភាពផ្លូវចិត្ត អារម្មណ៍ និងការចងចាំ។

ខាងក្រោមនេះគឺជាគន្លឹះខ្លះៗ សម្រាប់ប្រភេទអាហារពេលព្រឹកដ៏មានជីវជាតិ៖

  • អាហារដែលមានសរសៃ (fibre) គ្រាប់ធញ្ញជាតិទាំងមូល នំប៉័ង និងធញ្ញជាតិ
  • ផ្លែឈើ – ណែនាំឱ្យញ៉ាំផ្លែឈើ 2ដងក្នុង1ថ្ងៃ
  • បន្លែ – ណែនាំឱ្យញ៉ាំបន្លែ 3ដងក្នុង1ថ្ងៃ
  • ស៊ុត – ចំហុយ ចៀន ស្ងោរ
  • ទឹកដោះគោ យ៉ាអួ និងឈីស – យកល្អគួរជ្រើសប្រភេទដែលមានជាតិខ្លាញ់តិច ឬគ្មានជាតិខ្លាញ់

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds