រោគសញ្ញានិងការព្យាបាលជំងឺមហារីកមាត់ស្បូន

មាត់ស្បូន ឬកស្បូនជាផ្នែកមួយតភ្ជាប់រវាងទ្វារមាសរបស់ស្ត្រីទៅកាន់តួស្បូន ដែលតែងតែទទួលរងផលប៉ះពាល់ និងឆ្លងមេរោគញឹកញាប់បំផុតនៅពេលរួមភេទ។ ជាក់ស្តែង គេសង្កេតឃើញថា មហារីកមាត់ស្បូន ជាផលប៉ះពាល់មួយក្នុងផលប៉ះពាល់ជាច្រើននោះ ដែលសម្លាប់ស្ត្រីច្រើនជាងគេលំដាប់ទី ១ ក្នុងចំណោមមហារីកទាំងអស់។
1/រោគសញ្ញាជំងឺមហារីកមាត់ស្បូន៖
-ការហូរឈាមក្នុងពេលរួមភេទ
-ការហូរឈាមខុសប្រក្រតី ចន្លោះពេលមករដូវ
-ការហូរឈាមក្រោយអស់រដូវ
-មានក្លិនមិនល្អ ធ្លាក់ស ឬ ទឹកថ្លាៗដូចទឹកភ្លៀងច្រើនខុសប្រក្រតី
*រោគសញ្ញាកម្រជួបប្រទះ៖
-ឈឺពោះផ្នែកខាងក្រោម រឺឈឺត្រគាក
-បញ្ហាពោះវៀន រឺប្លោកនោម​
-ហើមជើង
*កត្តាហានិភ័យនៃជំងឺមហារីកមាត់ស្បូន៖
-ឆ្លង​មេរោគ HPV
-ការជក់បារី
-​ប្រព័ន្ធ​ភាព​ស៊ាំ ធ្លាក់​ចុះ
-ឆ្លង​មេរោគ​ប្រមេះ
-ញ៉ាំ​ផ្លែ​ឈើ និង​បន្លែ​តិចតួច
-ធាត់​លើស​ទម្ងន់
-ប្រើ​​ថ្នាំ​ពន្យារ​កំណើត​យូរ​អង្វែង
-ប្រើ​កង​ដាក់​ក្នុង​ស្បូន
-ផ្តល់​កំណើត​កូន​ភ្លោះ
-មាន​កូនពេល​អាយុ​ក្រោម ១៧ ឆ្នាំ
-គ្រួសារ​ធ្លាប់មាន​ប្រវត្តិ​កើតជំងឺម​ហារីក
-ការប្រើប្រាស់ឱសថអ័រម៉ូន Diethylstilbestrol (DES)
2/ការព្យាបាលជំងឺមហារីកមាត់ស្បូន៖
-ការព្យាបាលដោយការវះកាត់ (Surgery)
-ការព្យាបាលដោយ កាំរស្មី (Radiotherapy)
-ការព្យាបាលដោយ ថ្នាំគីមី (Chemotherapy)
-ឳសថជីវសាស្ត្រ (biological therapy) និង ឳសថបង្កើនភាពស៊ាំប្រឆាំងមេរោគមហារីក(Immunotherapy)
*ប្រសិនបើមានរោគសញ្ញាណាមួយសង្ស័យ សូមធ្វើការណាត់ជួបជាមួយគ្រូពេទ្យជំនាញជំងឺមហារីកដើម្បីពិគ្រោះយោបល់អំពីការព្យាបាល និងទទួលបាននូវជំរើសព្យាបាលមួយត្រឹមត្រូវ និង មានប្រសិទ្ធភាពបំផុត។

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds