ក្មេងទំនេីង២ក្រុម បានបង្កការអុកឡុកយកកាំបិតកាប់និងយកដុំថ្មគប់គ្នាទៅវិញទៅមក
កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ១៧និង៤០នាទី នៅចំណុចក្រុមទី០៨ ភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណី ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (កាប់គ្នាទៅ វិញទៅមក) មួយកើតឡើងបង្កដោយក្មេងទំនេីងចំនួន០២ក្រុមគឺ បានបង្កការអុកឡុកយកកាំបិតកាប់និងយកដុំថ្មគប់គ្នាទៅវិញទៅមកបណ្តាលឱ្យម៉ូតូចំនួន០១គ្រឿង ម៉ាកGPX ពណ៌ក្រហម ស៊េរីឆ្នាំ២០២២ ខូចខាតទាំងស្រុង។
បន្ទាប់ពីកេីតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាលស្រុកសង្កែ ដែលមានលោកវរសេនីយ៍ទោ យុត តុងហូ ជាអធិការនគរបាលស្រុកនិងស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡាស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងនគរបាលស្រុកសង្កែ រួមសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបងដែលមានលិកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការនគរបាលក្រុង ធ្វេីការកំណត់មុខសញ្ញាក្មេងទំនេីងចំនួន០២ក្រុមគឺ
-ក្រុមទី០១ មានគ្នាចំនួន១០នាក់និងក្រុមទី០២ មានគ្នាចំនួន១៣នាក់។
ក្នុងនោះឃាត់ខ្លួនចំនួន១០នាក់យកមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកហេីយក្រោយពេលសាកសួររួចរាល់ ក្មេងទំនេីងចំនួន១០នាក់ បានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបានធ្វេីសកម្មភាពយកកាំបិតកាប់និងគប់ដុំថ្មគ្នាទៅវិញទៅមក ពិតប្រាកដមែន។
-ករណីនេះនគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនជនទៅអនុវត្តតាមនីតិវិធីច្បាប់៕(រូបភាពនគរបាលស្រុកសង្កែ)