ប្រភេទអាហារផ្ទុកជាតិខូឡាជែន (Collagen) ច្រើន
ខូឡាជែន (Collagen) ជាប្រភពនៃសម្រស់។ ប្រសិនបើក្នុងរាងកាយរបស់យើងសម្បូរជាតិខូឡាជែន នោះសម្រស់របស់យើងក៏ស្រស់ស្អាត និងនៅក្មេងជាងវ័យបានយូរ។
ខូឡាជែន (Collagen) គឺជាជាតិប្រូតេអ៊ីម្យ៉ាងមានលក្ខណៈរឹង មិនរលាយ និងរាងជាសរសៃៗ ដែលផលិតឡើងក្នុងរាងកាយរបស់យើងស្រាប់ មានមុខងារជាចម្បងជំនួយដល់សម្រស់។ ទំនាក់ទំនងរវាងខូឡាជែន បានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយស្បែក សរសៃសក់ ក្រចក និងឆ្អឹង។ ជាក់ស្ដែង ប្រសិនបើក្នុងរាងកាយរបស់យើងមានផ្ទុកជាតិខូឡាជែនច្រើន នោះស្បែក សរសៃសក់ ក្រចក និងឆ្អឹង ក៏មានសុខភាពល្អ រឹងមាំ និងសម្រស់ស្រស់ស្អាតទៅតាមនោះផងដែរ។ ជាមួយគ្នានេះ បើក្នុងរាងកាយរបស់យើងផ្ទុកជាតិខូឡាជែនច្រើន ទោះបីជាយើងឈានចូលវ័យចំណាស់ ក៏យើងមិនសូវប្រឈមខ្លាំងលើបញ្ហាស្បែកចាស់ ជ្រីវជ្រួញ។
ម្យ៉ាងវិញទៀត ការទទួលទានអាហារ ពិតជាមានទំនាក់ទំនងខ្លាំងណាស់ជាមួយសុខភាព និង សម្រស់។ ហើយអាហារដែលសម្បូរជាតិខូឡាជែន នឹងជំនួយដល់សម្រស់ទ្វេដង បើប្រៀបធៀបទៅនឹងអាហារពុំសូវផ្ទុកជាតិខូឡាជែន។
ខាងក្រោមនេះជាប្រភេទអាហារផ្ទុកជាតិខូឡាជែនច្រើន៖
– បន្លែ និងផ្លែឈើមានពណ៌ទឹកក្រូច ដូចជា មើមការ៉ុត ល្ពៅ ល្ហុង ក្រូចថ្លុង ត្រសក់ស្រូវ និងត្រសក់ផ្អរ
– បន្លែពណ៌បៃតង និងផ្លែឈើរសជាតិជូរ និងអម្បូរក្រូច
– ប្រភេទអាហារផ្ទុកជាតិស័ង្កសីច្រើន ដូចជា គ្រឿងសមុទ្រ សាច់ក្រហម ស៊ុតផ្នែកពណ៌ស ទំពាំងបារាំង សណ្តែកសៀង និងគ្រាប់ធញ្ញជាតិ
– ប្រភេទអាហារសម្បូរសារជាតិខ្លាញ់ត្រី អូមេហ្គា ៣ ដូចជា ត្រីសាម៉ុង ត្រីសាឌីន និងត្រីធូណា