លទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល
នៅយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល។
លទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលទទួលបាន ដូចខាងក្រោម៖
ឃាត់យានយន្តល្មើស ចំនួន៧៨គ្រឿង (រថយន្ត ចំនួន១៧គ្រឿង, ម៉ូតូ ចំនួន៦១គ្រឿង)
១.ល្មើសជាតិស្រវឹង ចំនួន៤៨ គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន១៧ គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១០នាក់
-អ្នកបើកបររថយន្ត ចំនួន០៧នាក់
+កម្រិត ០.៤០ mg/L ឡើង ចំនួន៣១គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន២៥នាក់
-អ្នកបើកបររថយន្ត ចំនួន០៦នាក់
២.បទល្មើសផ្សេងៗ ចំនួន៣០គ្រឿង
-អត់មួកសុវត្ថិភាព ចំនួន២៦នាក់
-រថយន្តល្មេីសសញ្ញាចរាចរណ៍ ចំនួន០១ គ្រឿង
-រថយន្តអត់បណ្ណបេីកបរ ចំនួន០១ គ្រឿង
-បណ្ណបេីកបររថយន្តផុតកំណត់ ចំនួន០១ គ្រឿង
-បេីកបររថយន្តមិនពាក់ខ្សែក្រវាត់ ចំនួន០១ គ្រឿង
៣.វិធានការអប់រំ ចំនួន៣៥៣នាក់
+ អប់រំអ្នកបេីកបរមានអាល់កុលក្រោម ០.២៥ mg/L ចំនួន១០៩នាក់
– អ្នកបេីកបររថយន្ត ចំនួន៤៨នាក់
– អ្នកបេីកបរម៉ូតូ ចំនួន៦១នាក់
+ អប់រំអ្នកបេីកបរមិនពាក់មួកសុវត្ថិភាព ចំនួន២៤៤នាក់