ក្មេង​ស្រី​វ័យ​១៣​ឆ្នាំ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡោះ​ជញ្ជាំង​ផ្ទះ​ជាប់​មិន​អាច​ចេញ​រួច រយៈពេល​ច្រើន​ម៉ោង​ទាំង​នាង​ពិការ​ជើង​ម្ខាង

ក្មេង​ស្រី​វ័យ​១៣​ឆ្នាំ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡោះ​ជញ្ជាំង​ផ្ទះ​ជាប់​មិន​អាច​ចេញ​រួច រយៈពេល​ច្រើន​ម៉ោង​ទាំង​នាង​ពិការ​ជើង​ម្ខាង ត្រូវ​បាន​មន្ត្រី​ជំនាញ​សង្គ្រោះ​អោយ​រួច​ផុត​ជីវិត​ផង​ដែរ បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ត្រី​ម្នាក់​ដែល​ជា​អ្នក​ជួល​បន្ទប់​នៅ​ក្បែរ​បន្ទប់​របស់​ក្មេង​ស្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ភ្ញាក់ផ្អើល ខ្ទង់​ម៉ោង​៦​ល្ងាច គាត់​បានលឺ​សំឡេង​ក្មេង​ស្រី​យំ តែ​គាត់​មិន​បាន​ចាប់អារម្មណ៍​ប៉ុន្មាន​នោះ​ទេ លុះ​សំឡេង​យំ​កាន់តែ​លឺ​ឡើង​ៗ​គាត់​ក៏​បាន​ដើរទៅ​ក្បែរ​ជ​ញ្ចាំ​ង ​ដើម្បី​ស្តាប់​សំឡេង​នោះ ក៏​លឺ​ចេញពី​ក្នុង​ជ​ញ្ចាំ​ងទើប​ទៅ​មើល​អោយ​អស់ចិត្ត ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ក្មេង​ស្រី​រង​គ្រោះ កំពុង​ជាប់​នៅ​ចន្លោះ​ជញ្ជាំង​ផ្ទះ​២ ដែល​មាន​គម្លាត​ពី​គ្នា​ប្រមាណ​ជាង​មួយ​ចំអាម​ដៃ​ប៉ុណ្ណោះ ​។

ឃើញ​ដូចនេះ គាត់​ក៏​បាន​ទៅ​ប្រាប់​អ្នក​ភូមិ​ដែល​រស់នៅ​ទីតាំង​ខាងលើ ដើម្បី​ជួយ​គ្នា​ទាញ​យក​ក្មេង​ស្រី​រង​គ្រោះ​ចេញ​មក​ក្រៅ តែ​មិន​អាច​ជួយ​បាន ព្រោះ​ចំណុច​ដែល​នាង​ធ្លាក់​ចូល​នោះ​ពិបាក​សម្រាប់​ខ្លួន​មនុស្ស​ចូល​ទៅ​ជួយ​ណាស់ ហើយ​សភាព​ក្មេង​ស្រី​ដែល​បាន​ធ្លាក់​ចូល នោះ ​គឺ​គាត់​មាន​ពិការ​ភាព​ស្រាប់ ដោយ​ពិការ​ជើង​ខាងស្តាំ ពេល​ដែល​អ្នក​ភូមិ​អើត​មើល​នាង​នៅ​មាន​សង្ឃឹម​ជួយ​បាន ព្រមទាំង​កំពុង​តោងរ​បងសំណាញ់​យ៉ាង​ជាប់ ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​សុំ​ជំនួយ​ពី​មន្ត្រី​ជំនាញ​ផង​ដែរ ​។

បន្ទាប់​ពី​ជាប់​ក្នុង​ជញ្ជាំង​រយៈពេល​៣​ម៉ោង ទើប​ដំណឹង​នេះ​បានលឺ​ដល់​មន្ត្រី​ជំនាញ និង​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​យក​ព័ត៌មាន​ចុះ​មក​ផ្សព្វផ្សាយ​ព្រោងព្រាត​ផង​ដែរ​។

ក្រោយ​ទទួល​ដំណឹង​នេះ​ភ្លាម ​គេ​ឃើញ​វត្តមាន​របស់​មន្ត្រី​ជំនាញ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ ​និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ វត្តមាន​របស់​កង​សង្គ្រោះ​៧១១ កម្លាំង​អាវុធហត្ថ អធិការ​ខណ្ឌទួលគោក បាន​ចុះ​មក​ដល់ទី​តាំង និង​បាន​ធ្វើ​អន្តរាគមន៍​ដើម្បី​សង្គ្រោះ​ក្មេង​ស្រី​ខាងលើ​ភ្លាម​ៗ​ផង​ដែរ​ ។

នៅ​ទីបំផុត​ ក្មេង​ស្រី​ពិការ​ជើង​ខាងស្ដាំ វ័យ​១៣​ឆ្នាំ​រូប​នោះ ត្រូវ​បាន​ក្រុម​សង្គ្រោះ​៧៧១ ធ្វើការ​វា.យ​ជញ្ជាំង​តាម​ជំនាញ និង​សង្គ្រោះ​បាន​ដោយ​សុវត្ថិភាព នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃខែ​ឆ្នាំ​ដដែល​ គ្រាន់តែ​មាន​របួសស្រាល ​និង​ត្រូវ​បាន​មន្ត្រី​ជំនាញលើកដាក់​ហ្វ្រ​ង់​ការ​រុញ​ចូល​រថយន្ត​សា​ម៉ុ​យ ដើម្បី​បញ្ជូន​ទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ធ្វើការ​ព្យាបាល​ភ្លាម​ៗ​ផង​ដែរ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds