ពិធីកាត់ខ្សែបូសម្ពោធពិព័រណ៍សៀវភៅ ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី៩ ក្រោមប្រធានបទ “អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត”

រាជធានីភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញផ្តល់កិត្តិយសកាត់ខ្សែបូបើកសម្ពោធពិព័រណ៍សៀវភៅ ដែលត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី៩ ក្រោមប្រធានបទ “អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត”
ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានផ្តល់កិត្តិយសជូនលិខិតថ្លែងអំណរគុណជូនដល់ក្រុមការងារទាំងអស់ដែលបានខិតខំបំពេញការងារ ដើម្បីដំណើរការកម្មវិធីនេះឡើង។
សូមជម្រាបថា ពិព័រណ៍សៀវភៅនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១១ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបើកជូនសាធារណជនចូលទស្សនាដោយសេរី ដើម្បីលើកកម្ពស់វប្បធម៌អាននៅកម្ពុជា។ ក្នុងការពិព័រណ៍នេះ នឹងមានការបង្ហាញជូននូវសៀវភៅជាច្រើនប្រភេទ ស្របតាមតម្រូវការរបស់អ្នកអាន ក្នុងនោះរួមទាំងសៀវភៅដែលជាស្នាដៃនិពន្ធដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីផងដែរ។ សូមអញ្ជើញចូលរួមបានច្រើនកុះករដើម្បីលើកកម្ពស់សកម្មភាពអាននៅកម្ពុជា៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds