កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​ជលផល​លើ​ផ្ទៃ​បឹង​ទន្លេសាប​នៅ​ស្រុក​បាកាន​

(ខេត្តពោធិ៍សាត់)៖ កាលពី​ថ្ងៃ​ទី​២​ ខែមីនា​ ឆ្នាំ​២០២៤​ កម្លាំង​ផ្នែក​រដ្ឋបាល​ជលផល​រាំង​ទិល​ និង​កម្លាំង​សង្កាត់​រដ្ឋបាល​ជលផល​បាកាន​ ដឹកនាំ​ដោយ​លោក​ លឹ​ម​ សុក្រឹត​ នាយ​រង​ផ្នែក​ សហការ​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ ឈឹ​ម​ ស៊ី​ថា​ នាយ​រង​ការិយាល័យ​ និង​កម្លាំង​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ បាន​ចេញ​ប្រតិបត្តិការ​ ត្រួតពិនិត្យ​ ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ជលផល​ នៅ​ក្នុង​កន្លែង​អភិរក្ស​ជលផល​លេខ​០២​ ភូមិ​ព្រែក​ក្រ​ ឃុំ​មេទឹក​ ស្រុក​បាកាន​  ដោយ​ប្រើប្រាស់​កម្លាំង​សរុប​០៩​នាក់​ និង​កាណូត​ចំនួន​០២​គ្រឿង​។​

​លោក​វរសេនីយ៍ឯក​ សៀន​ វិ​រៈ​ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា​ ក្នុង​កិច្ច​សហប្រតិបត្តិការ​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​រុះរើ​និង​បំផ្លាញ​ចោល​(​បរ​)​ របាំង​ស្បៃ​មុង​ប្រវែង​១២០០​ម៉ែត្រ​(២០​ខ្សែ​),​ លូ​កង​ស្បៃ​មុង​ចំនួន​៤០​មាត់​,​ បង្គោល​ចំនួន​ ២៥០​ដើម​,​ ត្រី​ល្អិត​ទំងន់​៣០​គីឡូក្រាម​​នឹង​បាន​ចាក់​លែង​ត្រី​ល្អិត​ចំនួន​៣០​គីឡូក្រាម​ចូល​ក្នុង​ទន្លេ​វិញ​៕​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds