សម្តេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ លោក Arj Samarakoon នាយកប្រតិបត្តិ និងជាស្ថាបនិក ក្រុមហ៊ុន Plus94 Fund ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

ទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នារសៀលថ្ងៃសៅរ៍ ទី២ មីនា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Arj Samarakoon នាយកប្រតិបត្តិ និងជាស្ថាបនិក ក្រុមហ៊ុន Plus94 Fund ជួបសម្តែងការគួរសម និងពិភាក្សាការងារ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Plus94 កំពុងសម្លឹងរកឱកាសក្នុងការពង្រីកទីផ្សាររបស់ខ្លួនលើធុរកិច្ច ដូចជា មជ្ឈមណ្ឌលធុរកិច្ច និងដំណើរការការិយាល័យក្រោយ (Back Office) ដូចជា Call Center និងការគ្រប់​គ្រង​ទិន្នន័យអាជីវកម្ម។ សព្វថ្ងៃ ក្រុមហ៊ុន Plus94 មានបុគ្គលិកជាង ៥០០០នាក់ នៅក្នុងបណ្តាប្រទេស​ចំនួន ១៤ទូទាំងពិភពលោក។ ក្រុមហ៊ុន ក៏ធ្លាប់បានមកប្រទេសកម្ពុជា ដើម្បីសិក្សាពីសក្តានុពល ពិសេសលើជំនាញការងារ និងសមត្ថភាពប្រើប្រាស់ភាសារបស់កម្ពុជា៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds