ស្រុក​កំពង់ត្រឡាច ​ខេត្តកំពង់ឆ្នាំងបាន​ក្លាយជា​តំបន់​សក្តានុពល​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​ក្រោយ​រទេះគោ​ជា​ច្រើន​ដាច់​កន្ទុយភ្នែក​បាន​ត្រៀបត្រា​បង្អួត​សម្រស់

ស្រុក​កំពង់ត្រឡាច ​ខេត្តកំពង់ឆ្នាំង បាន​ក្លាយជា​តំបន់​សក្តានុពល​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេសទីកន្លែង​មួយ​នេះ​កំពុង​ឆ​​ក់​យក​បេះដូង​អ្នកទេសចរ​ជា​ខ្លាំង​ក្រោយ​រទេះគោ​ជា​ច្រើន​ដាច់​កន្ទុយភ្នែក​បាន​ត្រៀបត្រា​បង្អួត​សម្រស់​ចំពោះ​អ្នកទេសចរ និង​បាន​ជូន​អ្នកទេសចរ​ជា​ច្រើន​ដើរ​ទស្សនា​កន្លែង​ផ្សេង​ៗ ជា​ពិសេស​គំនូរ​បុរាណ និង​ព្រះ​វិហារ​វត្ត​ពោធិ៍​រុក្ខា​រាម​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​មួយ​ដ៏​ផូរផង មាន​អាយុកាល​រាប់រយ​ឆ្នាំ​ នេះបើ​យោងតាម​ផេ​ក​ផ្លូវ​របស់​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​។ ស្ទើរតែ​រៀងរាល់ថ្ងៃ​តែង​មាន​ក្រុម​ភ្ញៀវ​ទេសចរ​បរទេស​ធ្វើ​ដំណើរ​តាម​កប៉ាល់ និង​រថយន្តក្រុង​ធំ​ៗ​ចូល​មក ដើម្បី​ជិះ​រទេះគោ​ដើរ​កម្សាន្ត​កាត់​តាម​ទី​ជនបទ​របស់​ស្រុក និង​ជា​ពិសេស​ចូល​ទស្សនា​គំនូរ​បុរាណ និង​ព្រះ​វិហារ​វត្ត​ពោធិ៍​រុក្ខា​រាម​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​មួយ មាន​អាយុកាល​ប្រមាណ​ជាង​១០០​ឆ្នាំ​ហើយ​»​។

ភ្ញៀវ​ទេសចរ​បរទេស​ភាគច្រើន​ចូល​មក​តាម​កប៉ាល់ ដែល​ចូល​ចត​នៅ​កំពង់​ផែ​ទេសចរណ៍​ផ្សារ​ក្រោម ក្នុង​គោលបំណង​ទៅ​ទស្សនា​សហគមន៍​ផលិត​ក្អមឆ្នាំង នៅ​ភូមិ​អណ្តូង​ឬ​ស្សី និង​ទស្សនា​ផ្ទះ​បណ្តែត​ទឹក នៅ​តាម​ដង​ទន្លេ ។ ចំណែក​មួយ​ច្រក​ទៀត គឺ​ចូល​តាម​រយៈ​កប៉ាល់​ដូច​គ្នា ដែល​ចូល​ចត​នៅ​ដង​ទន្លេ​ស្រុក​កំពង់ត្រឡាច ដើម្បី​ជិះ​រទេះគោ​ទៅ​ទស្សនា​វត្ត​ពោធិ៍​រុក្ខា​រាម និង​ទស្សនា​ទេសភាព​តាម​ភូមិ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់ត្រឡាច ។

ក្រៅពី​នោះ ក៏​មាន​ទេសចរ​បរទេស​មួយ​ចំនួន​ក៏​ចូល​មក​ទស្សនា​ខេត្តកំពង់ឆ្នាំង​របស់​យើង តាម​រយៈ​ការ​ធ្វើ​ដំណើរ​ផ្លូវគោក​ផង​ដែរ ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds