ជំនួបគុនខ្មែរកាន់តែកក្រើកនៅក្នុងសង្វៀន GANZBERG IDOL KUN KHMER
ភ្នំពេញ៖ ការវិលត្រឡប់មកវិញនៃកម្មវិធី GANZBERG IDOL KUN KHMER កាន់តែកក្រើក កាន់តែធំ ដែលជាមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏ធំមួយនៅដើមខែមីនា នេះ គឺការប្រកួតដណ្តើមខ្សែរក្រវ៉ាត់ និងរង្វាន់ប្រាក់លានពីកម្មវិធី GANZBERG IDOL KUN KHMER ខណៈតំណាងក្រុមហ៊ុនហ្គេនបឺត ប្តេជ្ញាចិត្តថានឹងខិតខំបន្តជួយគុនខ្មែរ នាំយកកម្មវិធីកក្រើកល្បីរន្ទឺ មានរង្វាន់ធំៗផ្តល់ជូនកីឡាករគុនខ្មែរដទៃទៀត ដើម្បីជាការលើកទឹកចិត្ត និងលើកស្ទួយវិស័យគុនខ្មែរឱ្យកាន់តែល្បីល្បាញពាសពេញពិភពលោក។
ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាននៃព្រឹត្តិការណ៍“GANZBERG អាយដលគុនខ្មែរ” នាព្រឹកថ្ងៃទី២៩ ខែកម្ភៈ ឆ្នាំ២០២៤ លោក ហ្វេន ចូសេហ្វ ប្រូនេ ( Franz Josef Brune) តំណាងក្រុមហ៊ុនGANZBERG បានអោយដឹងថា ក្រុមហ៊ុនGANZBERG មានឆន្ទៈគាំទ្រគុនខ្មែរទាំងក្នុងស្រុក និងក្រៅស្រុក។ លោកថា កន្លងមកក្រុមហ៊ុនហ្គេនបឺត បានជួយដល់កីឡាករគុនខ្មែរ ហើយឆ្នាំ២០២៤ នេះយើងបានជួយគុនខ្មែរជាច្រើនណាស់មកហើយ។ យើងមានក្តីរំភើបដែលបាននាំគុនខ្មែរអោយពិភពលោកបានស្គាល់។
កីឡាករខ្មែរចំនួន៤ រូប នឹងត្រូវប្រកួតដណ្តើមខ្សែរក្រវ៉ាត់និង ប្រាក់ចំនួន២០លានលានរៀល ក្នុងនោះរួមមាន៖ គឺកីឡាករ ពេជ្រ ប៊ុនសិទ្ធ និង កីឡាករ រិទ្ធី ចាន់ណា កីឡាករ ណង សាវ និង កីឡាករ ប៊ុន សុធា តើកីឡាករគុនខ្មែររូបណានិងក្លាយជាម្ចាស់ខ្សែរក្រវ៉ាត និងប្រាក់លានពី GANZBERG IDOL KUN KHMER? ។
អ្វីដែលកាន់តែអស្ចារ្យនោះក៏មានជំនួបកំពូលអ្នកប្រយុទ្ធគុនខ្មែរមិត្តភាពអន្តរជាតិដែលបានត្រៀមខ្លួនមកអង្រួនសង្វៀន GANZBERG IDOL KUN KHMER ផងដែរ ក្នុងនោះរួមមាន កីឡាករ ពេជ្រ សម្បត្តិ ប៉ះជាមួយកីឡាករមកពីសាធារណរដ្ឋបារាំង Florent Louis Joseph កីឡាករ លន បញ្ញា ប៉ះជាមួយកីឡាករពីសាធារណរដ្ឋបារាំង Oumar Bathily និងកីឡាករគូរអន្តរជាតិមួយរូបមកពី សាធារណរដ្ឋបារាំងឈ្មោះ Omar Samb និងជួបជាមួយកីឡាករមកពីសាធារណរដ្ឋតួគីឈ្មោះ Adem Kabak។ កម្មវិធី GANZBERG IDOL KUN KHMER ឈុតនេះដឹងតែពេញឆ្ងាញ់ និងផ្អើតអស់អ្នកគាំទ្រមកចូលរួមទស្សនាផ្អើលអស់ឋានទាំង៣ជាក់ជាមិនខាន។
គួបញ្ជាក់ផងដែរថាកម្មវិធី GANZBERG IDOL KUN KHMER និងធ្វើឡើងនៅថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០២៤ ខាងមុខនេះនៅបរិវេណដីឡូត៍ ខណ្ឌកំបូល រាជធានីភ្នំពេញ។ GANZBERG លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក! GANZBERG ស្រលាញ់គុនខ្មែរ! សូមពិសាដោយការទទួលខុសត្រូវ!៕