កូនផ្សោតកើតថ្មី នៅអន្លង់កាំពី ខេត្តក្រចេះ

កូនផ្សោតទើបនឹងកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិង អង្គការ WWF នៅវេលាម៉ោង១០:២៥នាទី នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅអន្លង់ព្រះសង្ឃ ស្ថិតក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ជាប់នឹងអន្លង់ផ្សោតកាំពី។ កូនផ្សោតនេះស្ថិតនៅក្នុងហ្វូងសត្វផ្សោតចំនួន៦ក្បាលផ្សេងទៀត។ នេះគឺជាកូនផ្សោតទី៣ ដែលបានកើតនៅដើមឆ្នាំ២០២៤នេះ។
រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណដល់មន្ដ្រីឆ្មាំទន្លេទាំងអស់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលបាន​ចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។
ប្រសិនបើបងប្អូនប្រជានេសាទបានប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២៨៩៧៩៤៣ ០១១៣៥៥៨៨៣, ០៩៩៧៩១៩១៩, ០៩២៩​១៨​១៤​៤ និង ០១៧៨១៨៣៨២៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds