​មូលហេតុដែល​ធ្វើ​ឲ្យ​អ្នក​កើត​ជំងឺ​ក្រួស​ក្នុង​តម្រងនោម

មាន​មនុស្ស​ប្រមាណ​ជា ៩​ទៅ​១០​ភាគរយ នៅ​ទូ​ទាំង​ពិភពលោក ត្រូវ​ប្រឈម​មុខ​នឹង​ជំងឺ​ក្រួស​ក្នុង​តម្រងនោម ទៅ​ថ្ងៃ​អនាគត់ ដោយសារ​តែ​ទម្លាប់​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​មិនល្អ​។ ជា​ពិសេស មនុស្ស​ដែល​ធ្លាប់​កើត​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​ម្តង​ហើយ អាច​កើត​ជំងឺ​នេះ​ម្តងទៀត​រហូត​ដល់ ៥០​ភាគរយ​។

​មូលហេតុដែល​ធ្វើ​ឲ្យ​អ្នក​កើត​ជំងឺ​ក្រួស​ក្នុង​តម្រងនោម ទៅ​ថ្ងៃក្រោយគឺ​៖

១.​ញ៉ាំ​អាហារ​ប្រៃ​ពេក
ទម្លាប់​ញ៉ាំ​អាហារ​ប្រៃ​ពេក អាច​បណ្តាល​ឲ្យ​អ្នក​ត្រូវ​ប្រឈម​និង​ជំងឺ​ក្រួស​ក្នុង​តម្រងនោម ខ្ពស់​ជាង​អ្នក​ដែល​ញ៉ាំ​ធម្មតា​។ ដូច្នេះ​ហើយ អ្នក​គួរតែ​ជៀសវាង​អាហារ ដែល​មាន​ជាតិ​ប្រៃ​ខ្លាំង​ពេក​។

២.​ញ៉ាំ​តែ​ទឹកកក​រាល់ថ្ងៃ

តែ​ទឹកកក ក៏​ជា​មូលហេតុ​មួយ​ដែល​នាំ​ឲ្យ​អ្នក​កើត​ជំងឺ​ក្រួស​ក្នុង​តម្រងនោម ដែរ ប្រសិនបើ​អ្នក​ញ៉ាំ​ក្នុង​បរិមាណ​ច្រើន​ជា​រៀងរាល់ថ្ងៃ​។ ដូច្នេះ អ្នក​គួរតែ​កាត់​បន្ថយ​ការ​ទទួលទាន​តែ​ទឹកកក មក​ត្រឹមតែ ២៤០​មី​លី​លី​ត្រ ក្នុង​១​ថ្ងៃ​បាន​ហើយ​។

៣.​ញ៉ាំ​ទឹកក្រូច​សូ​ដា​ច្រើន​ពេក
សារធាតុ​កាបូ​ណាត នៅ​ក្នុង​ទឹកក្រូច​សូ​ដា អាច​បង្ករ​ជា​គ្រួ​ស​ក្នុង​តម្រងនោម បាន ប្រសិនបើ​អ្នក​ទទួលទាន​ច្រើន​ពេក​។ ហេតុនេះ អ្នក​គួរតែ​ជ្រើសរើស​យក​ប្រភេទ​ភេសជ្ជ​:​ណា ដែល​ជំនួយ​ដល់​សុខភាព​វិញ​ល្អ​ជាង​។

៤.​ញ៉ាំ​សាច់​ក្រហម​ច្រើន​ពេក
សាច់​ក្រហម គឺជា​ដើមហេតុ​មួយ​ផ្សេង​ទៀត ដែល​នាំ​ឲ្យ​កើត​ក្រួស​ក្នុង​តម្រងនោម​។ ហេតុនេះ អ្នក​គួរតែ​ទទួលទាន​ត្រី​ជំនួស​សាច់​ឲ្យ​បាន ២​ទៅ​៣​ដង ក្នុង​១​ស​ប្តា​ហ៍ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​។

៥.​ការ​ប្រើ​ថ្នាំ​បញ្ចុះ
គ្រប់​គ្នា​ប្រហែលជា​មិនដឹង​ថា ការ​ប្រើប្រាស់​ថ្នាំ​បញ្ចុះ ច្រើន​ពេក​ជាដើម​ហេតុ​ដែល​បង្ក​ឲ្យ​កើត​មាន​ជំងឺ​ក្រួសតម្រងនោម​​។ ដូច្នេះ ប្រសិនបើ​អ្នកដឹង​ពី​ផល​ប៉ះពាល់​ហើយ គួរតែ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds