សេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្នលើការនាំចូលគ្រឿងក្នុង​និងបំណែកសាច់បង្កក

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានជូនដំណឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការនាំចូលនូវមុខទំនិញគ្រឿងក្នុងនិងបំណែកសាច់បង្កក ជាបណ្តោះអាសន្នសម្រាប់រយៈពេល៦ខែ ដោយគិតចាប់ពីថ្ងៃទី ១២ ខែមីនា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបញ្ជាក់បន្ថែមថា ការផ្អាកជាបណ្តោះអាសន្ននូវការនាំចូលខាងលើនេះ ត្រូវបានលើកលែងចំពោះការនាំចូលរបស់គម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្មសម្រាប់ការនាំចេញ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open