តំបន់វាលទំនាប និងតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី២៣- ២៥ ខែកុម្ភៈ

ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់នៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចរួមជាមួយជ្រលងសម្ពាធទាបខ្សោយ នៅលើប្រទេសថៃ ធ្វើអោយតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ៥% ទៅ១០%។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។
ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤
១ តំបន់វាលទំនាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C (អង្សាសេ) និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C (អង្សាសេ) ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតីមានល្បឿនពី១-៣ម៉ែត្រ/វិនាទី អាចមានភ្លៀងធ្លាក់នៅភូមិភាគពាយ័ព្យ គ្របដណ្ដប់លើផ្ទៃដីប្រមាណ៥%។

២.តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C (អង្សាសេ) និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C (អង្សាសេ) ខ្យល់បក់មកពីទិសទក្សិណ និងទិសអាគ្នេយ៍ មានល្បឿនពី១-៣ម៉ែត្រ/វិនាទី។

៣.តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C (អង្សាសេ) និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C (អង្សាសេ) ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនពី៣-៥ម៉ែត្រ/វិនាទី អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណពី៥% ទៅ ១០% រលកសមុទ្រអាចមានកម្ពស់ពី០,៥០- ១,៥០ម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង