ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ការចែកចាយ ឬលក់ឱសថ CRESTOR 5mg, CRESTOR 10mg, NEXIUM 20mg និងNEXIUM 40mg គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល
នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ការចែកចាយ ឬលក់ឱសថ CRESTOR 5mg, CRESTOR 10mg, NEXIUM 20mg និង NEXIUM 40mg គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ដែលមានលក្ខណៈស្រដៀងនឹងឱសថមានលេខបញ្ជិកា និងកំពុងចែកចាយដោយក្រុមហ៊ុន MGHKH-Healthcare Co., Ltd
ក្រសួងសុខាភិបាលបានពិនិត្យឃើញមានឳសថចំនួន៤មុខដែលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាលកំពុងចរាចរលើទីផ្សារ ឱសថទាំងនោះឈ្មោះ
១/ CRESTOR 5mg,
២/ CRESTOR 10mg,
៣/NEXIUM 20mg
៤/ NEXIUM 40mg
ក្រសួងសុខាភិបាលសូមជូនពត៍មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញនិងប្រើប្រាស់ឱសថដែលគ្មានលេខបញ្ជិកាខាងលើបន្តទៀតព្រោះឱសថមិនអាចធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពបានឡើយ ហើយអាចជាឱសថក្លែងក្លាយបណ្តាលអោយប៉ះពាល់សុខភាព រឺមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង៕