រដ្ឋមន្ត្រី​ការងារ និង​អង្គការ​LABS​ជួបប្រជុំគ្នា​ដើម្បី​ស្វែងរក​កិច្ចសហការ​លើកកម្ពស់​ស្តង់ដារ​សុវត្ថិភាព​និង​សុខភាព​ការងារ​ឱ្យ​កាន់តែ​ប្រសើរ​បន្ថែម​

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ នៅថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ បានអនុញ្ញាត​ឱ្យ​លោក Emerald AM នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​The Life And Building Safety(LABS)​ដែលជា​អង្គការ​ជំនាញ​លើ​ផ្នែក​សុវត្ថិភាព​សម្រាប់​និយោជិត​ក្នុង​រោងចក្រ​សហគ្រាស​ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

​នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ​LABS លោក Emerald AM បានប្រាប់លោក​រដ្ឋមន្ត្រី​អំពី​គោលបំណង និង​ទស្សនវិស័យ​នៃ​អង្គការ​របស់​ខ្លួន​ដែល​ជំរុញ​ឱ្យ​កាន់តែ​ប្រសើរ និង​ស្តង់ដារ​នូវ​ប្រព័ន្ធ​សុវត្ថិភាព ការបណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់ និង​ហានិភ័យ​ជាពិសេស​គ្រោះថ្នាក់​អគ្គិភ័យ​ក្នុង​រោងចក្រ​សហគ្រាស​។

ទន្ទឹម​នឹង​នេះ លោក​រដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​ភ្ញៀវ​អំពី​ផែនការ​សកម្មភាព​រប​ស់​ក្រសួង​ក្នុង​អាណត្តិ​ទី​៧​ដែល​បានផ្តល់​សារសំខាន់ និង​យកចិត្តទុកដាក់​ជា​អាទិភាព​លើ​សុវត្ថិភាព​កម្មករ​និយោជិត​ដែល​ស្របទៅតាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​ដើម្បី​ធានា​ពី​សុវត្ថិភាព​និង​សុខភាព​ការងារ​នៅ​កន្លែងធ្វើការ​។

បន្ថែម​ពីនេះ លោក​រដ្ឋមន្ត្រី ក៏បាន​ជម្រាប​អង្គការ​LABS​អំពី​តួនាទី និង​ភារកិច្ច​ដាច់ដោយឡែក​ពីគ្នា​នៃ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ករណី​សុវត្ថិភាព​អគ្គិភ័យ​ក្នុង​រោងចក្រ​សហគ្រាស​ផងដែរ​។

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​អង្គការ​LABS អាច​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​នាយកដ្ឋាន​ជំនាញ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​ពិភាក្សា និង​សិក្សា​លម្អិត​មើល​ពី​លទ្ធភាព​នៃ​កិច្ចសហការ​ក្នុង​គោលបំណង​ជំរុញ​លក្ខខណ្ឌ​សុវត្ថិភាព និង​សុខភាព​ការងារ​ដល់​និយោជិត​ក្នុង​រោងចក្រ សហគ្រាស​ឱ្យ​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត​ដែល​ស្របទៅនឹង​បំណង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​គិតគូរ​សម្រាប់​ឧ​ត្ត​ម​ប្រយោជន៍​ទៅដល់​កម្មករនិយោជិត​គ្រប់ៗ​រូប​៕May be an image of 13 people and textMay be an image of 1 personMay be an image of 9 people and daisMay be an image of 7 people and text

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds